អ្នករួមបង្កើតហ្វេសប៊ុក លោក Dustin Dmoskovitz បានចំណាយប្រាក់២០លានុដល្លារសម្រាប់ប្រឆាំងលោកដូណាល់ត្រាំង។ ប្រាក់ពាក់កណ្តាលបញ្ជូនទៅឲ្យក្រុមការងារសម្រាប់ស្វេងរកសម្លេងគាំទ្រ និងពាក់កណ្តាលទៀតសម្រាប់សកម្មភាពឃោសនារបស់លោកស្រីហ៊ីឡារីគ្លីនតុន។
សារព័ត៌ AP បានផ្សាយថា លោក Dustin Dmoskovitz អ្នកដែលចូលរួមបង្កើតហ្វេសប៊ុកដំបូងគេបង្អស់បានប្រកាសចំណាយប្រាក់២០លានដុល្លារ សម្រាប់រារាំងលោកត្រាំង ក្លាយជាប្រធានាធិបតីអាមេរិក នៅក្នុងការឃោសនាបោះឆ្នោតខាងមុខ។ តាមប្រសាសន៍លោក Dustin Dmoskovitz លោកត្រាំ គឺជាអ្នកចូលចិត្តធ្វើឲ្យសង្គមបែកបាក់ និងគ្រោះថ្នាក់ទៀតផង។
ក្នុងពេលជាមួយគ្នានោះលោក Dustin Dmoskovitz បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងទៅលើទស្សនវិស័យរបស់លោកស្រីហ៊ីឡារីគ្លីនតុន ដែលគិតគូរដល់ផលប្រយោជន៍គ្រប់ភាគីគ្រប់ស្រទាប់វណ្ណៈ សាកសំជាប្រធានាធិបតីដឹកនាំអាមេរិក។ ទាំងនោះហើយធ្វើឲ្យលោក Dustin Dmoskovitz សម្រេចចំណាយប្រាក់ផ្ទាល់ខ្លួន២០លានដុល្លារ ជួយដល់គណបក្សប្រជាធិបតេយ្យយកឈ្នះលើគណបក្សសាធារណរដ្ឋ។
ការចំណាយប្រាក់យ៉ាងច្រើននោះសម្រាប់សកម្មភាពបោះឆ្នោតអាមេរិករបស់លោក Dustin Dmoskovitz គឺជាការបរិចាកច្រើនទីពីរ បន្ទាបពីមហាសេដ្ឋី Tom Steyer ។
លោក Dustin Dmoskovitz ឆ្នាំនេះអាយុ៣២ឆ្នាំ មានដើមកំណើតជាជនជាតិជ្វីប ។ លោកគឺជាអ្នករួមបង្កើត ហ្វេសប៊ុកជាមួយលោក Mark Zuckerberg ជាប្រធាន ជាមួយនិង លោក Eduardo Saverin, Chris Hughes មានភាគហ៊ុន ៦ភាគរយនៅហ្វេសប៊ុក។ មនុស្ស៤នាក់ខាងលើគឺជានិស្សិត រស់នៅជាមួយគ្នាក្នុងអន្តេវាសិកដ្ឋាន ឯសកលវិទ្យាល័យ Harvard ហើយក៏បាននាំគ្នារួមបង្កើតបណ្តាញសង្គមហ្វេសប៊ុក ទទួលបានជោគជ័យ ជួយឲ្យអ្នកទាំង៤ក្លាយជាមហាសេដ្ឋីគ្រប់គ្នា៕
ប្រែសម្រួល៖ ម៉ែវ សាធី