ដេប៉ូខ្សាច់២កន្លែងនៅឃុំស្តៅកន្លែងស្រុកកៀនស្វាយបង្កឲ្យប៉ះពាល់បរិស្ថាន

ចែករំលែក៖

ខេត្តកណ្តាល៖ ដេប៉ូលក់ខ្សាច់២កន្លែងនៅតាមផ្លូវជាតិលេខ១ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល កំពុងរងការរិះគន់ពីប្រជាពល រដ្ឋ និងអ្នកធ្វើដំណើរថា ដោយសារតែផលប្រយោជន៍ក្នុងការធ្វើអាជីវកម្មរបស់ខ្លួនមិន បានខ្វល់ខ្វាយពីផលប្រយោជន៍សាធារណៈនោះទេ ។ ដូចនេះសកម្មភាពរបស់ដេប៉ូខ្សាច់ ទាំង២កន្លែងមានផលប៉ះពាល់បរិស្ថាន យ៉ាងធ្ងន់ធ្ងរ ខណៈអាជ្ញាធរស្រុកកៀន ស្វាយមិនអើឡើយ ។

ប្រជាពលរដ្ឋស្រុកកៀនស្វាយបានរៀបរាប់ថា ដេប៉ូលក់ខ្សាច់នៅជិតគ្នាទាំង២ កន្លែងខាងលើនេះ មានឈ្មោះយីហោ ចាន់ណា និងមួយកន្លែងទៀតមានឈ្មោះ យីហោ តាំងរ៉ានី ដែលបានធ្វើអាជីវកម្មរាប់ឆ្នាំមកហើយ មិនដែលឃើញម្ចាស់ដេប៉ូដាក់កម្លាំងឲ្យបោសសម្អាតទាល់តែសោះទុកឲ្យខ្សាច់ដែលជ្រុះលើថ្នល់ជាតិត្រង់ចំណុច មុខច្រកចេញចូលដេប៉ូ បង្កការប៉ះពាល់ដល់ អ្នកធ្វើដំណើរបណ្តាលឲ្យកើតមានគ្រោះ ថ្នាក់ចរាចរណ៍ដួលម៉ូតូជាញឹកញាប់ថែម ទៀតផង ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ចំណុច ដេប៉ូលក់ខ្សាច់ដែលបង្កការប៉ះពាល់ដល់ អ្នកធ្វើដំណើរទាំង២កន្លែងខាងលើគេតែង តែឃើញនគរបាលចរាចរណ៍មកដាក់គោល ដៅនៅមុខច្រកចេញចូលដេប៉ូលក់ខ្សាច់ ជាញឹកញាប់ក៏មិនដែលឃើញមានចំណាត់ការអ្វីដែរ ។ ប្រភពដដែលបានរិះគន់ថា ដេប៉ូលក់ខ្សាច់២កន្លែងនៅក្នុងភូមិស្តៅ កន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដែលបានដឹកជញ្ជូនខ្សាច់ជ្រុះរប៉ាត់រប៉ាយលើ ដងផ្លូវសាធារណៈបង្កការប៉ះពាល់ដល់អ្នក ធ្វើដំណើរតាមផ្លូវជាតិលេខ១ មិនដែល ឃើញអាជ្ញាធរមូលដ្ឋានអើពើឡើយហើយបញ្ហាខាងលើកំពុងតែធ្វើឲ្យប្រជាពលរដ្ឋ មូលដ្ឋានក្តៅក្រហាយ ។

លោក អ៊ួ ឈាង អភិបាលស្រុកកៀន ស្វាយ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅក្នុងស្រុកកៀនស្វាយបានបដិសេធក្នុងការឆ្លើយបំភ្លឺចំពោះបញ្ហាខាងលើដល់ អ្នកសារព័ត៌មាន។ ប្រជាពលរដ្ឋស្រុកកៀនស្វាយបានរិះគន់ថា សព្វថ្ងៃនៅក្នុងស្រុកកៀនស្វាយមានបទល្មើសច្រើនស្អេកស្កះ តែមន្ត្រីជំនាញតែងតែរុញបញ្ហាដាក់គ្នាទៅវិញទៅមកហើយមន្ត្រីជំនាញមួយចំនួន ថែមទាំងពាក់ព័ន្ធក្នុងការទទួលសំណូកពីក្រុមឈ្មួញខិលខូចដើម្បីសម្រួលដល់ការ ធ្វើអាជីវកម្មខុសច្បាប់ ៕

kandal-1 kandal-2

ដោយ៖ ហេង នរិន្ទ្រ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print