អាមេរិកនិងរុស្ស៊ីឈានដល់កិច្ចព្រមព្រៀងស្តីពីអនាគតស៊ីរី

ចែករំលែក៖

នៅក្នុងកិច្ចព្រមព្រៀងរវាងអាមេរិកនិងរុស្ស៊ី មានពីចំណុចជាចំបង ក្នុងនោះមានបទឈប់បាញ់នៅស៊ីរី ដែលមានសុពលភាពចាប់ពីថ្ងៃទី១២ ខែកញ្ញា ដើម្បីឆ្ពោះទៅកាន់ការផ្លាស់ប្តូរនយោបាយ។ អាមេរិកនិងរុស្ស៊ី នឹងសហការលើផ្នែកយោធានៅស៊ីរីក្រោយកិច្ចព្រមព្រៀងឈប់បាញ់អនុវត្តបាន៧ថ្ងៃ។

សារព័ត៌មាន Wall Street Journal បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចនឃឺរី បានប្រកាសក្រោយជំនួបពិភាក្សាជាមួយសមភាគី Sergei Lavrov នៅក្នុងសន្និសីទកាសែតនាពីថ្ងៃទី១០ ខែកញ្ញា នេះក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ នៅក្នុងកិច្ចព្រមព្រៀងនោះមានពីរចំណុចសំខាន់គឺ បទឈប់បាញ់នៅស៊ីរី ឆ្ពោះទៅរកការផ្លាស់ប្តូរនយោបាយ និងអាមេរិករុស្ស៊ីសហការផ្នែកយោធានៅស៊ីរី។

កិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអាមេរិកធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា រហូតដល់រំលងអាធ្រាធយប់ថ្ងៃទី១០ ខែកញ្ញា ទើបឈានដល់កិច្ចព្រមព្រៀង។

លោក ចនឃឺរី បានប្រកាសថា កិច្ចព្រមព្រៀងនោះរួមមានទាំងការស្នើដល់រដ្ឋាភិបាលស៊ីរី បញ្ចប់ការវាយប្រហារទៅលើក្រុមប្រឆាំង។ ទាំងអាមេរិកនិងរុស្ស៊ី បានអំពាវនាវដល់ក្រុមបះបោរនិងរដ្ឋាភិបាលអនុវត្តបទឈប់បាញ់ចាប់ពីថ្ងៃទី១២ ខែកញ្ញា ។ ក្រោយកិច្ចព្រមព្រៀងអនុវត្តិបាន៧ថ្ងៃ អាមេរិក និងរុស្ស៊ីបានចាប់ផ្តើមសហការយោធានៅទីនោះ។

នៅក្នុងកិច្ចព្រមព្រៀងនោះ រុស្ស៊ីនិងអាមេរិក ចាប់ផ្តើមផ្តល់ជំនួយមនុស្សធម៌នៅតំបន់ដែលមិនទាន់ចូលទៅដល់ក្នុងនោះមានទាំងទីក្រុងអាឡែបប៉ូ ផងដែរ៕

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print