ឃាត់ខ្លួនយុវជនម្នាក់បង្ហោះម៉ូតូលើផ្លូវសាធារណៈមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ មន្ត្រីនគរបាលស្រុកបសេដ្ឋបានឃាត់ខ្លួនយុវជនម្នាក់ទាំងព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីបានបង្ហោះម៉ូតូលើផ្លូវសាធារណកាលពីសប្តាហ៍មុន។ យុវជនរូបនេះត្រូវបានណែនាំអប់រំនិងធ្វើកិច្ចសន្យាមិនឲ្យមានទង្វើបែបនេះជាលើកទី 2 ទៀតឡើយ។

មន្ត្រីនគរបាលស្រុកបសេដ្ឋបានឲ្យដឹងថា អនុវត្ដតាមប្រសា​សសន៍ណែនាំពី លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ លេីវិធានការបង្រ្កាបក្រុ​មក្មេងទំនេីង​ដែលចូលចិត្ដបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​ នៅថៃ្ងទី០៣​ ខែធ្នូ​ ឆ្នាំ​២០​២៥​នេះ​ លោកវរសេនីយ៍ឯក​ ចន​ សុភីត​ អធិការនគរបា​លស្រុកបសេដ្ឋ​ បានចង្អុល ឱ្យផ្នែកព្រហ្មទណ្ឌសហការជាមួយកំលាំង
ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយចចឹប​ អញ្ជេីញមុខសញ្ញា បង្ហោះម៉ូតូកាលថ្ងៃទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ២០២៥ នៅលើផ្លូវកៅស៊ូ ក្នុងភូ​មិត្រយឹងទេ ឃុំស្វាយចចិប ស្រុកប​សេដ្ឋ ខេត្តកំពង់ស្ពឺ យកមកអ​ប់រំនិងអញ្ជេីញអាណាព្យាបាល​ម​កធ្វេីកិច្ចសន្យាបញ្ឍប់ និងឧបត្ថម្ភគាំទ្រឱ្យកូនអាច
ឆ្លៀ​តឱកាសប្រព្រឹត្ដ​ទង្វេីបែបនេះបន្ដទៀត​ និងដកយ​ក​ម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបា​ល​ស្រុកបសេដ្ឋ​ រយៈពេ​ល​ ៩០ថៃ្ង​ ជាការព្រមានលេីកទី១​ ។

...

មុខសញ្ញាបង្ហោះម៉ូតូបានសារភាព និ​ងព្រមបញ្ឍប់សកម្មភាពបង្ហោះម៉ូតូជាថ្មីទៀតនិងចូលរួមផ្សព្វផ្សាយ​ដល់ក្មេង​ៗ​ បក្ខពួករបស់ខ្លួនខិតខំរៀន​សូត្រនិងកុំធ្វេីទង្វេីដូចខ្លួន​ ឈ្មោះ ណុល សៀវហួង ភេទប្រុស អាយុ​
១​៨ឆ្នាំ រស់នៅភូមិចេក ឃុំស្វាយច​ចិ​ប ស្រុកបសេដ្ឋ
ខេត្ដកំពង់ស្ពឺ​ ម៉ូតូ​១គ្រឿងម៉ាក​ ស៊ុយសូគី​ និច ពណ៌ លឿង​ លាយ​ស ពាក់ស្លាក​លេខភ្នំពេញ 1HP-6315 ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print