ខេត្តកំពង់ស្ពឺ÷ មន្ត្រីនគរបាលស្រុកបសេដ្ឋបានឃាត់ខ្លួនយុវជនម្នាក់ទាំងព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីបានបង្ហោះម៉ូតូលើផ្លូវសាធារណកាលពីសប្តាហ៍មុន។ យុវជនរូបនេះត្រូវបានណែនាំអប់រំនិងធ្វើកិច្ចសន្យាមិនឲ្យមានទង្វើបែបនេះជាលើកទី 2 ទៀតឡើយ។
មន្ត្រីនគរបាលស្រុកបសេដ្ឋបានឲ្យដឹងថា អនុវត្ដតាមប្រសាសសន៍ណែនាំពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លេីវិធានការបង្រ្កាបក្រុមក្មេងទំនេីងដែលចូលចិត្ដបង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅថៃ្ងទី០៣ ខែធ្នូ ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានចង្អុល ឱ្យផ្នែកព្រហ្មទណ្ឌសហការជាមួយកំលាំង
ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយចចឹប អញ្ជេីញមុខសញ្ញា បង្ហោះម៉ូតូកាលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើផ្លូវកៅស៊ូ ក្នុងភូមិត្រយឹងទេ ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ យកមកអប់រំនិងអញ្ជេីញអាណាព្យាបាលមកធ្វេីកិច្ចសន្យាបញ្ឍប់ និងឧបត្ថម្ភគាំទ្រឱ្យកូនអាច
ឆ្លៀតឱកាសប្រព្រឹត្ដទង្វេីបែបនេះបន្ដទៀត និងដកយកម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ រយៈពេល ៩០ថៃ្ង ជាការព្រមានលេីកទី១ ។
មុខសញ្ញាបង្ហោះម៉ូតូបានសារភាព និងព្រមបញ្ឍប់សកម្មភាពបង្ហោះម៉ូតូជាថ្មីទៀតនិងចូលរួមផ្សព្វផ្សាយដល់ក្មេងៗ បក្ខពួករបស់ខ្លួនខិតខំរៀនសូត្រនិងកុំធ្វេីទង្វេីដូចខ្លួន ឈ្មោះ ណុល សៀវហួង ភេទប្រុស អាយុ
១៨ឆ្នាំ រស់នៅភូមិចេក ឃុំស្វាយចចិប ស្រុកបសេដ្ឋ
ខេត្ដកំពង់ស្ពឺ ម៉ូតូ១គ្រឿងម៉ាក ស៊ុយសូគី និច ពណ៌ លឿង លាយស ពាក់ស្លាកលេខភ្នំពេញ 1HP-6315 ៕










