ខេត្តព្រះសីហនុ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយរថយន្ត១គ្រឿងឡើងវ៉ាជែងទៅបុករថយន្ត១គ្រឿងទៀត រួចជ្រុសទៅបុកម៉ូតូ១គ្រឿង កិនម៉ូតូនិងមនុស្សរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០:៥០នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅលើផ្លូវស្របឆ្នេរចុងឆ្នេរអូរឈើទាល ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើត ហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Rang-Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា HSL-0444 បើកបរដោយបុរសម្នាក់ ទិសដៅពីឆ្នេរអូរឈើទាល ឆ្ពោះទៅឆ្នេរអូរត្រេះ។ លុះមកដល់ចំណុចកើតហេតុ បានឡើងវ៉ាជែងជ្រុលទៅបុករថយន្តមួយគ្រឿង ទិសដៅផ្ទុយគ្នា ម៉ាកតូយ៉ូតា ALPHARD ពណ៌ខ្មៅដូចគ្នា ពាក់ស្លាកលេខ កម្ពុជា FCBF.168 បើកបរដោយបុរសម្នាក់។ ក្រោយមករថយន្តបង្ក ពុំទាន់អស់ល្បឿន ជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត ដែលនៅពីក្រោយរថយន្ត តូយ៉ូតា ALPHARD ម៉ាក ហុងដា Zoomer-X ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1W-9856 បើកបរដោយបុរសម្នាក់ បុកកិនពីលើម៉ូតូចូលក្រោមរថយន្ត ទាំងមនុស្ស និងម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់។
ក្រោយពេលកើតហេតុភ្លាមៗនោះ ជនរងគ្រោះត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចំពោះអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ការរិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ រងចាំដោះស្រាយតាមនីតិវិធីច្បាប់៕










