ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ ជាក្មេងទំនើងធ្វើសកម្មភាព វ៉ៃបំផ្លាញ និង យកដុំថ្ម កម្ទចម៉ូតូរបស់ក្រុមម្ខាងទៀត មូលហេតុមានទំនាស់និងគ្នានាពេល កន្លងមក។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនារសៀលថ្ងៃទី៣ខែធ្នូឆ្នាំ២០២៥នេះថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ឈ្មោះ សេង សុខណាង ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ហាងចិន ទីលំនៅភូមិចិន្សា ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រួមនិងវត្ថុតាង ម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៍ឈាមក្រហម ស្លាកលេខ ភ្នំពេញ 1LS-3585 និង បន្តស្រាវជ្រាវតាមវិធានការជំនាញ។
និងឈ្មោះ ផឿន ដាវ័ន ហៅចិន ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ មុខរបរបុគ្គលិកហាងបោកខោអាវ ទីលំនៅភូមិអង្គ ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រួមនិងម៉ូតូ មួយគ្រឿងម៉ាកណិច ពណ៍ក្រហម ស្លាកលេខភ្នំពេញ 1HS-0487 ។
ប្រភពបន្តថា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងការចង្អុលបង្ហាញជំនាញពីលោកវរសេនីយ៍ឯកគឹម ឡៃ ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ដោយមានការដឹកនាំបញ្ជាផ្ទាល់ ពីលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត ធ្វើការបង្ក្រាបករណី ក្មេងទំនើង ដែលធ្វើសកម្មភាពស្ទាក់វាយប្រដាប់ដោយ កាំបិតនិងដុំថ្ម កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញយើងទទួលបានពត៍មានប្រជាពលរដ្ឋថា ក្មេងប្រុសពីរនាក់ ចេញពីធ្វើការកាស៊ីណូ ត្រូវបានក្មេងមួយក្រុម ប្រដាប់ដោយកាំបិតនិងដុំថ្ម បានកាប់ ទៅលើជនរងគ្រោះបណ្ដាលអោយខ្ទិចម៉ូតូយ៉ាងដំណំ នៅចំនុចផ្លូវវត្តតាឡុក ស្ថិតភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ក្រោយពីទទួលបានពត៍មាន កម្លាំងសមត្ថកិច្ចជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ចុះស្រាវជ្រាវ និងពិនិត្យវីដេអូកាំមេរ៉ាសុវត្តិភាព ដើម្បីកំណត់អត្តសញ្ញាណ ក្រុមក្មេងទំនើងទាំងនោះ។ ក្រោយមកសមត្ថកិច្ចយើងបានស្រាវជ្រាវ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញយើងបានស្រាវជ្រាវ រក នៅចំពោះមុខសមត្ថកិច្ចយើង ជនសង្ស័យទាំងពីរនាក់ មកសាកសួរ។
ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួន និងបក្សពួក ពិតជាបានធ្វើសកម្មភាព វ៉ៃបំផ្លាញ និង យកដុំថ្ម កម្ទេចម៉ូតូរបស់ក្រុមនោះមែនមូលហេតុមានទំនាស់គ្នា កន្លងមក សមត្ថកិច្ចយើងសហការជាមួយផ្នែកគ្រឿងញៀន តេស្តសារធាតុញៀន ជនសង្ស័យទាំងពីរនាក់ ខាងលើវិជ្ជមាន (+) ។
បច្ចុប្បន្នជនសង្ស័យ ទាំងពីរនាក់ខាងលើ រួមនិងវត្ថុតាង សមត្ថកិច្ចជំនាញ បានក៏សាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញចាត់ការតាមច្បាប់៕










