អន្តរជាតិ ៖ នៅរសៀលថ្ងៃទី ៣ ខែធ្នូ លោក Emmanuel Macron ប្រធានាធិបតីបារាំងបានអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង ដើម្បីបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃនៅប្រទេសចិន។ នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកទីបួនរបស់លោកនៅប្រទេសចិន និងជាដំណើរទស្សនកិច្ច ឆ្លើយតបនឹង ដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្ររបស់មេដឹកនាំចិននៅប្រទេសបារាំងកាលពីឆ្នាំ២០២៤ ក្នុងឱកាសខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងបារាំង។
សូមបញ្ជាក់ថា ប្រទេសបារាំងគឺជាមហាអំណាចលោកខាងលិចដំបូងគេដែលបានបង្កើតទំនាក់ទំនងការទូតកម្រិតឯកអគ្គរដ្ឋទូតជាមួយសាធារណរដ្ឋប្រជាមានិតចិន។ ទាំងចិន និងបារាំង គឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ភាគីនានារំពឹងថា ដំណើរទស្សនកិច្ចរបស់លោក Macron នឹងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងបារាំងឱ្យឡើងដល់កម្រិតថ្មី និងបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការគាំពារពហុភាគីនិយម និងការកែទម្រង់ និងធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចសកល៕
ប្រភព ៖ (CCFR)










