ខេត្តព្រះសីហនុ ៖ រថយន្ដ Prius ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2CH-8655 បានបើកឡើងលើខឿនការ៉ូឡាសម្រាប់ភ្ញៀវទេសចរដើរកម្សាន្ដនៅឆ្នេរអូរឈើទាល រួចបុករះរថយន្ដផ្សេងទៀត និងព្យាយាមរត់គេចខ្លួន។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ តាមបណ្ដោយឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា រថយន្ដខាងលើក្រោយបើកឡើងលើការ៉ូឡាហើយ បានបុកជាមួយរថយន្ដមួយគ្រឿងផ្សេងទៀត នៅម្ដុំបន្ទប់ទឹកទី១ រួចព្យាយាមរត់គេចខ្លួន។ ហេតុការណ៍នេះ មិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់គ្រោះនោះទេ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី។
សូមសមត្ថកិច្ចចាត់ការឲ្យតឹងបំផុត នេះបើបើកបុកចំមនុស្សមិនដឹងស្លាប់ និងរបួសប៉ុន្មាននាក់ទេ ! សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ៕
ដោយ ៖ សិលា
...










