ខេត្តស្វាយរៀង:សមត្ថកិច្ច នគរបាល បានឃាត់ក្មេងទំនើងទាំង ០២នាក់ ធ្វើ កិច្ចសន្យាអប់រំ ខណៈម៉ូតូ ត្រូវដកហូត រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ រយៈពេល ០៣ខែ បន្ទាប់ពីបេីកម៉ូតូបង្ហោះ ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលបាលខេត្ត ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្វាយតាយាន បង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន ០២នាក់ ដែលបានបេីកបង្ហោះម៉ូតូ និងយកវីដេអូបង្ហោះលើបណ្ដាញសង្គម Facebook ព្រមទាំងបានដកហូតម៉ូតូធ្វើសកម្មភាព ០១គ្រឿង។
នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង ០២នាក់ បានឆ្លេីយសារភាពថាខ្លួនពិតជាបាន បេីកម៉ូតូបង្ហោះ ពិតប្រាកដមែន។
បច្ចុប្បន្ន សមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំ មិនអោយប្រព្រឹត្តបន្តទៀត និងបានអញ្ជើញអាណាព្យាបាល យកទៅអប់រំបន្ត រីឯម៉ូតូធ្វើសកម្មភាព បានដកហូត រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រយៈពេល ០៣ខែទើបប្រគល់ជូនវិញ។










