នារីម្នាក់ចាញ់បោកក្រុមទម្លាក់យោងដោះយកគ្រឿងអលង្ការអស់ពីខ្លួន

ចែករំលែក៖

ភ្នំពេញ៖​ នារីម្នាក់ចាកចេញពីស្រុកកំណេីតដេីម្បីមករកការងារធ្វេីនៅភ្នំពេញស្រាប់តែប៉ះក្រុមទម្លាក់យោងលួងលោមដឹកយកទៅកន្លែងស្ងាត់ដោះយកគ្រឿងអលង្ការអស់ពីខ្លួនហេីយគេចខ្លួនបាត់អស់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤និង៥០នាទីល្ងាច​ ថ្ងៃទី៣​ ខែធ្នូ​ ឆ្នាំ២០២៥​ នៅភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា​ រូបគេទេីបតែមកពីស្រុកនៅឯកខេត្តកំពង់ធំ​ ដេីម្បីមករកការងារធ្វេីនៅភ្នំពេញ​ ។ នៅពេលព្រឹករូបគេបានទៅដាក់ពាក្យរួចរាល់ហេីយ​ តែខាងរោងចក្រតម្រូវឲ្យទៅថតរូប​ លុះមកដល់វេលាកេីតហេតុរូបគេក៏ចាកចេញពីបន្ទប់ជួលដេីម្បីទៅរកថតរូប​ ខណៈដេីរមកជិតដល់ផ្សារទួលពង្រ​ ក៏ជួបមនុស្សស្រី២នាក់ប្រុសម្នាក់មកសួរថា​ មានរេីសបានខ្សែករមាស​និងការបូបលុយគេអត់។ 

ជនរងគ្រោះបន្តថា​ គាត់អត់បានឃេីញទេ​ ពេលនោះក្រុមទាំងនោះក៏លួងលោមឲ្យឡេីងម៉ូតូដឹកយកទៅកន្លែងស្ងាត់ក៏ដោះដូរយកខ្សែដៃ​ ផ្លាទីន​ តម្លៃ៣០០$​ ខ្សែករផ្លាកទីនតម្លៃ១៦០០០០០រៀលនិងទូរស័ព្ទដៃម៉ាកអាហ្វូន១៣​ មួយគ្រឿងទៀត​ រួចនាំគ្នាជិះម៉ូតូចេញទៅបាត់ទៅ។ 

ក្រោយកេីតហេតុជនរងគ្រោះសល់ត្រឹមខ្សែករកាឡៃមួយខ្សែភ្ញាក់ដឹងខ្លួនថាចាញ់បោកគេក៏អង្គុយទ្រហោយំសុំការអន្តរាគមន៍ពីសមត្ថកិច្ច៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print