ភ្នំពេញ៖ នារីម្នាក់ចាកចេញពីស្រុកកំណេីតដេីម្បីមករកការងារធ្វេីនៅភ្នំពេញស្រាប់តែប៉ះក្រុមទម្លាក់យោងលួងលោមដឹកយកទៅកន្លែងស្ងាត់ដោះយកគ្រឿងអលង្ការអស់ពីខ្លួនហេីយគេចខ្លួនបាត់អស់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា រូបគេទេីបតែមកពីស្រុកនៅឯកខេត្តកំពង់ធំ ដេីម្បីមករកការងារធ្វេីនៅភ្នំពេញ ។ នៅពេលព្រឹករូបគេបានទៅដាក់ពាក្យរួចរាល់ហេីយ តែខាងរោងចក្រតម្រូវឲ្យទៅថតរូប លុះមកដល់វេលាកេីតហេតុរូបគេក៏ចាកចេញពីបន្ទប់ជួលដេីម្បីទៅរកថតរូប ខណៈដេីរមកជិតដល់ផ្សារទួលពង្រ ក៏ជួបមនុស្សស្រី២នាក់ប្រុសម្នាក់មកសួរថា មានរេីសបានខ្សែករមាសនិងការបូបលុយគេអត់។
ជនរងគ្រោះបន្តថា គាត់អត់បានឃេីញទេ ពេលនោះក្រុមទាំងនោះក៏លួងលោមឲ្យឡេីងម៉ូតូដឹកយកទៅកន្លែងស្ងាត់ក៏ដោះដូរយកខ្សែដៃ ផ្លាទីន តម្លៃ៣០០$ ខ្សែករផ្លាកទីនតម្លៃ១៦០០០០០រៀលនិងទូរស័ព្ទដៃម៉ាកអាហ្វូន១៣ មួយគ្រឿងទៀត រួចនាំគ្នាជិះម៉ូតូចេញទៅបាត់ទៅ។
ក្រោយកេីតហេតុជនរងគ្រោះសល់ត្រឹមខ្សែករកាឡៃមួយខ្សែភ្ញាក់ដឹងខ្លួនថាចាញ់បោកគេក៏អង្គុយទ្រហោយំសុំការអន្តរាគមន៍ពីសមត្ថកិច្ច៕ដោយ៖សុខាសែនជ័យ










