ម្តាយអស់ការស៊ូទ្រាំ ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនកូនប្រុស ដែលប្រើប្រាស់គ្រឿងញៀននិងកាន់កាំបិតផ្គាក់គម្រាមសម្លាប់ម្តាយជាច្រើនលើក

ចែករំលែក៖

ខេត្តកណ្តាល ÷ មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះថា ស្ត្រីជាម្តាយម្នាក់ដោយអស់ការស៊ូទ្រាំនឹងជនសង្ស័យដែលជាកូនប្រុសបង្កើតខ្លួនឯងលែងបាន ក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនកូនប្រុសដែលប្រើប្រាស់គ្រឿងញៀននិងតែង តែកាន់កាំបិតផ្គាក់គម្រាមថា នឹងសម្លាប់ម្តាយបង្កើតជា ច្រើនលើកពេក។ ហេតុការណ៍ចុងក្រោយបានកើតឡើង នៅវេលាម៉ោង០៤និង៣០ នាទីទាបភ្លឺ ថ្ងៃទី០២ ខែធ្នូឆ្នាំ២០២៥ នៅក្នុងលំនៅដ្ឋានស្ត្រីរងគ្រោះស្ថិតក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវឹល ស្រុកស្អាង ខេត្តកណ្តាល ។

លោកវរសេនីយ៏ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានប្រាប់ឱ្យដឹងថា ស្ត្រីរងគ្រោះ មានឈ្មោះ សឿន បូរី  អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ (ត្រូវជាម្ដាយបង្កើត), ចំនែកជនសង្ស័យមានឈ្មោះ អែម ភារ៉ាន់ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់ សក់(ជាកូនបង្កើត)( វិជ្ជមាននូវសារធាតុញៀន +) មានប្រវត្តិធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល២លើក និងរស់ នៅជាមួយម្តាយ  ក្នុងភូមិឃុំកើតហេតុ ។

វត្ថុតាងចាប់យក : កាំបិតផ្គាក់ចំនួន០១ដេីមផ្លែដែកដងធ្វើអំពីឫស្សី ។ 

លោកអធិការបានបញ្ជាក់ថា ជនសង្ស័យជាមនុស្សប្រើ ប្រាស់គ្រឿងញៀនជាប្រចាំនិងតែងតែគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះ ជាម្តាយច្រើនលើកមកហើយ។   លុះនៅវេលាថ្ងៃកើតហេតុចុងក្រោយ ជនរងគ្រោះជាម្តាយ ភ្ញាក់ពីសម្រានហើយបានបាត់ទូរសព្ទ ក៏បានសួរទៅកូន ដែលជាជនសង្ស័យថា មានឃេីញទូរស័ព្ទរបស់ម៉ែដែរឬទេ? ក៏ស្រាប់តែជនសង្ស័យខឹងច្រឡោត ហើយបានស្រែកឡូឡា និងទាញយកកាំបិតផ្គាក់មកគំរាម កំហែងរកកាប់សម្លាប់ស្ត្រីជាម្តាយ។ ដោយទង្វើរបស់កូនប្រុសមិនអាចស៊ូទ្រាំតទៅទៀតបានស្ត្រីរងគ្រោះជាម្តាយ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិល។   

ក្រោយទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចក៏បានចុះ អន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមក អធិការដ្ធាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print