យុវជនម្នាក់ជិះម៉ូតូបុករថយន្តកូរ៉េនៅផ្លូវបំបែកជាបួន​ បណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យភ្លាមៗ​ ក្រោយពេលជិះម៉ូតូលឿនឆ្លងផ្លូវជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវដូចគ្នាចំពីចំហៀងខាងឆ្វេងពេញទំហឹង​ កាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវលេខ២២៣កែងផ្លូវលេខ២២៦ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េពណ៌ខៀវមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BM-9104 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២២៣ឆ្លងផ្លូវបំបែកជាបួន ខណៈពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញយុវជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ពណ៌ក្រហមពាក់ផ្លាកលេខ កំពង់ធំ- 1K-7763 ជិះម្នាក់ឯងចេញពីផ្លូវលេខ២២៦ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន ខណៈជិះឆ្លងផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តកូរ៉េចំពាក់កណ្តាលចំហៀងខាងស្តាំបណ្តាលឲ្យដួលបោកក្បាលទៅនឹងផ្លូវរងរបួសធ្ងន់ធ្ងរ ភ្លាមៗនោះដែរពលរដ្ឋនៅក្បែរខាងក៏ជួយទាក់ទងហៅរថយន្តសាមុយឲ្យមកដឹកជនរងគ្រោះយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យរដ្ឋ។

...

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នសិន រង់ចាំភាគីទាំងសងខាងមកធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print