សុំលុយម៉ែទៅទិញថ្នាំញៀនមិនបានក៏ខឹងបោកចានហើយគំរាមសម្លាប់ម្ដាយត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ នៅរសៀលថ្ងៃទី០៤ ខែធ្នូឆ្នាំ២០២៥នេះមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុន្នីជ័យបានឲ្យដឹងថា អនុវត្ដតាមបញ្ជាដឹកនាំរបស់លោកឧត្ដមសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បា​លខេត្ដកំពង់ស្ពឺ​  កំលាំងអធិការដ្ឋាននគរបាលស្រុកសា​មគ្គីមុនីជ័យ​ បានចុះឃាត់បុគ្គល​ម្នាក់ដែល​ពោរ​ពេ​ញដោយសារធាតុញៀន​ ហើយបានគំរាមកំ​ហែ​ងដ​ល់ក្រុ​មគ្រួសារនិងបំផ្លិចបំ​ផ្លាញទ្រព្យស​ម្បត្តិនៅក្នុងផ្ទះនៅ​ចំណុចភូមិពង​ទឹ​ក ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ។

លោកវរសេនីយ៍ទោ​ សាវ​ សុភក្ដី​ អធិការនគរបាលស្រុ​កបានឱ្យដឹងថា​ នៅថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០២៥បុគ្គលដែលបានធ្វេីការ​បំផ្លិចបំផ្លា​ញទ្រព្យសម្បត្តិ​ មានឈ្មោះ ឯម សម្បត្តិ ភេទប្រុស​ អា​យុ២​៥ឆ្នាំ បា​នធ្វើសកម្មភាពយកចា​នបោកខ្ទេចខ្ទី​ ។ យុវជនខាងលើនេះជាកូន​ប​ង្កើត​ជនរងគ្រោះ​ ឈ្មោះ គ្រី ថា ភេទស្រី អាយុ​ ៥០ឆ្នាំ​។

ស្ត្រីជាម្ដាយបានឱ្យដឹងថា មូលហេ​តុទាមទាររកប្រាក់ទិញថ្នាំ​ និងដោយសារតែរូបគាត់បានស្ដីបន្ទោសថាឲ្យពីរឿងរកម្ហូបដើម្បីហូបបាយផងដែរ។ កន្លងមកកូនរបស់គាត់តែងតែគំរាមគំហែងថានឹងសម្លាប់ឪពុក​ម្ដា​យរបស់ខ្លួនឯង​ បន្ទាប់ពីបានយកទៅមណ្ឌលអ​ប់រំកែប្រែបន្សាបគ្រឿងញៀន១លើករួចមកមិនកែទេ​។

       តាមចម្លើយសារភាពរបស់ជនស​ង្ស័​យខាងលើបានប្រាប់ថា​ គេត្រូវការគ្រឿងញៀនមិនត្រូវការបាយ​ម្ហូបអី​ទេ​។

...

បច្ចុប្បន្នជនសង្ស័យត្រូវបានម្ដាយស្នេីសុំសមត្ថកិច្ចចាត់ ការតា​មនីតិវិធី​ ព្រោះថៃ្ងណាមួយប្រាក​ដ​ជានឹងអា​ច​បង្កេីតព្រឹត្ដិការណ៍​ករ​ណី​មនុស្សឃា​ត​ជាក់ជាមិនខាង​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print