លោក Donald Trump ត្រូវបានជ្រើសរើជាអ្នកឈ្នះរង្វាន់ទីមួយនៃពានរង្វាន់សន្តិភាព FIFA ដែលទើបបង្កើតថ្មី ដោយអះអាងថា “ពិភពលោកគឺជាកន្លែងដែលមានសុវត្ថិភាពជាងមុននាពេលបច្ចុប្បន្ននេះ” ខណៈដែលគាត់បានទទួលពានរង្វាន់នៅឯការចាប់ឆ្នោតសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 នៅវ៉ាស៊ីនតោនឌីស៊ី។
លោក Gianni Infantino ប្រធាន FIFA និងជាសម្ព័ន្ធមិត្តកីឡាដ៏ជិតស្និទ្ធបំផុតមួយរបស់ Trump បានធ្វើបទបង្ហាញនៅលើឆាកកិត្តិយសនៅមជ្ឈមណ្ឌល Kennedy សម្រាប់ការសម្តែងសិល្បៈកាលពីថ្ងៃសុក្រដោយនិយាយថា លោក Trump ត្រូវបានជ្រើសរើស “ក្នុងការទទួលស្គាល់សកម្មភាពដ៏វិសេសវិសាលរបស់គាត់ក្នុងការលើកកម្ពស់សន្តិភាព និងឯកភាពនៅជុំវិញពិភពលោក”។
សហព័ន្ធបាល់ទាត់ពិភពលោកបានបញ្ចាក់ថាពានរង្វាន់នេះគឺសម្រាប់ បុគ្គលដែលជួយបង្រួបបង្រួមមនុស្សឱ្យមានសន្តិភាព តាមរយៈការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរ និងសកម្មភាពពិសេស។ប៉ុន្តFIFAមិនបានបង្ហាញពីព័ត៌មានលម្អិតនៃដំណើរការជ្រើសរើសនោះទេ។
បន្ទាប់ពីលោក Trump បានឡើងឆាកដើម្បីទទួលយកពានរង្វាន់ មេដាយ និងវិញ្ញាបនបត្រ គាត់បានមានប្រសាសន៍ថា “កិត្តិយសដ៏អស្ចារ្យមួយនៃជីវិតរបស់ខ្ញុំ។ ខ្ញុំបានសង្គ្រោះជីវិតរាប់លាននាក់ – កុងហ្គោ គឺជាឧទាហរណ៍មួយ មនុស្សជាង 10 លាននាក់ត្រូវបានសម្លាប់ហើយវាកំពុងឆ្ពោះទៅរក 10 លាននាក់ផ្សេងទៀតយ៉ាងឆាប់រហ័ស”។ក្នុងចំណោមសង្រ្គាមដែលលោក Trump អះអាងថាបាន “បញ្ចប់” គឺតំបន់កាហ្សា។
គាត់បានបន្តសរសើរលោក Infantino ដែលបានបង្កើតកំណត់ត្រាថ្មីលើការលក់សំបុត្រ ហើយបាននិយាយថាការប្រកួតឆ្នាំ 2026 នឹងក្លាយជា ព្រឹត្តិការណ៍ដែលពិភពលោកចូលចិត្តដែលប្រហែលជាមិនធ្លាប់បានឃើញពីមុន៕










