ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិលោកជាម ចន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ និងបានការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ កម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យឃាត់ខ្លួនក្មេងមួយក្រុមបង្ហោះម៉ូតូនៅលើទីសាធារណៈ។
មន្ត្រីនគរបាលស្រុកសាមគ្គីមុនីជ័យបានឲ្យដឹងនៅព្រឹកថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០២៥នេះថា កំលាំងនគរបាលស្រុកសាមគ្គីមុនីជ័យ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ សាវ សុភក្ដី អធិការនគរបាលស្រុក បានជម្រុញឱ្យមានការសហការស្រាវជ្រាវបង្រ្កាបក្រុមក្មេងទំនេីង១ក្រុម ធ្វេីសកម្មភាពដេញវាយគ្នាក្នុងសាលារៀន និងបង្ហោះម៉ូតូលេីដងផ្លូវសាធារណៈ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាវិទ្យាល័យ ប៊ុន រ៉ានីហ៊ុនសែនចាន់ថ្នាលបានអញ្ជេីញហៅសិស្ស១ក្រុមមានគ្នាចំនួន៤នាក់ ៖
១.ឈ្មោះ ទិត្យ ឧត្តម ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិច្រេស ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ (សិស្សរៀនថ្នាក់ទី១១) ២.ឈ្មោះ វុធ ម៉េងលី ភេទប្រុស អាយុ ១៥ឆ្នាំ នៅភូមិក្រាំងតាសោម ឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ (សិស្សរៀនថ្នាក់ទី១០) ៣ ហឿន ចំរើន ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិរមាំងស្លាប់ ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ (សិស្សរៀនថ្នាក់ទី១២)និង ៤.ឈ្មោះ ធី កាសូវីណា ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិក្រាំងចេក ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ (សិស្សរៀនថ្នាក់ទី១២) ដែលបានធ្វេីសកម្មភាព ដេញវាយគ្នាក្នុងបរិវេណសាលារៀន និងបង្ហោះម៉ូតូជាសាធារណៈបង្កចលាចលផ្អេីលអស់អ្នកកំពុងតែសិក្សា ។
ក្រោយប្រតិបត្ដិការឃាត់មុខសញ្ញាក្មេងទំនេីងទាំងនេះ សមត្ថកិច្ចនគរបាលបានធ្វេីការបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដេីម្បីធ្វេីការអប់រំណែនាំ ដោយបានហៅអាណាព្យាបាលសិស្សគំរូមកស្ដាប់និងធានាយកកូនទៅធ្វើការព្រានប្រដៅ នឹងជម្រាបជូនដល់លោកគ្រូ-អ្នកគ្រូ ព្រមទាំងនាយកសាលាផងដែរ ។
ក្នុងនោះសមត្ថកិច្ចបានធ្វេីការដកហូតម៉ូតូបាន១គ្រឿង ស្លាកលេខ ភ្នំពេញ1G -7786 មធ្យោបាយធ្វេីសកម្មភាពជិះបង្ហោះតាមផ្លូវសាធារណៈ រក្សាទុករយៈពេល៩០ថៃ្ង ជាការព្រមាន ករណីបន្ដធ្វេីសកម្មភាពបែបនេះជាថ្មីម្ដងទៀតនិងអនុវត្ដតាមនីតិវិធីច្បាប់។
តាមការបញ្ជាក់ពី អាណាព្យាបាល ថា មកពីពួកកូនៗមិនព្រមស្ដាប់តាមដំបូន្មានឪពុកម្ដាយនោះទេ៕










