ភ្នំពេញ៖ នៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុច បន្ទប់ជួល ក្រុមទី១៦ ភូមិព្រែកតាឡុង សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
កម្លាំងអាវុធហត្ថខណ្ឌមានជ័យបានឃាត់ ខ្លួនជនសង្ស័យ ពាក់ព័ន្ធ និងថ្នាំញៀនចំនួន១១នាក់ ក្នុងនោះមានស្រី៥នាក់រួមមាន៖ ទី១ឈ្មោះមីន នីតា ភេទស្រី អាយុ១៨ឆ្នាំមុខរបរបំរើការខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួលខាងលើ ទី២ឈ្មោះដា លីន ភេទស្រីអាយុ១៨ឆ្នាំមុខរបរបំរើខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួលខាងលើ ទី៣ឈ្មោះប្រុស ម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររត់តុ ស្នាក់នៅបន្ទប់ជួលខាងលើ ទី៤ឈ្មោះកី អាតី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបំរើខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួលខាងលើ ទី៦ឈ្មោះមន ណាវី ភេទស្រីអាយុ២១ឆ្នាំមុខរបរបំរើខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួលខាងលើ ទី៦ឈ្មោះរិន ណាវាត ភេទប្រុសអាយុ២៣ឆ្នាំមុខរបរមិនពឹតប្រាកដ ស្នាក់នៅបន្ទប់ជួលខាងលើ ទី៧ឈ្មោះឆេងសុខា ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរមិនពឹតប្រាកដ ស្នាក់នៅបន្ទប់ជួលខាងលើ ទី៨ឈ្មោះផល វ៉ឹត ភេទប្រុសអាយុ២៨ឆុំមុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលខាងលើ ទី៩ឈ្មោះប៉ាន ឡេង ភេទស្រីអាយុ២០ឆ្នាំមុខរបរបំរើខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួលខាងលើ ទី១០ឈ្មោះមុត ប៉ិច ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរស្តិសុខផ្សាទំនើបបឹងត្របែកផ្លាហ្សា ស្នាក់នៅបន្ទប់ជួលខាងលើ ទី១១ឈ្មោះលាន វាយុ ភេទប្រុស អាយុ១៦ឆ្នាំមុខរបរមិនពឹតប្រាកដ ស្នក់នៅបន្ទប់ជួលខាងលើ។
វត្ថុតាងដែលចាប់យកបានរួមមាន៖1/ក្រាមព៌ណសថ្លា 17 កញ្ចប់ 2/ដប់សម្រាប់ជក់ថ្នាំ4ដប 3/បំពង់បឺត1ដុំ 4/ថង់សម្រាប់ច្រកថ្នាំ មួយចំនួន
5/ដែកកេះ4 6/ទូរស័ព្ទដៃ3គ្រឿង 5/កាបូបដៃ3 6/លុយ10$ និង19មឺុនរៀល 7/នាឡិការដៃ3គ្រឿង។
បច្ចុប្បន្ននាំខ្លួនមកសាកសួរនៅកងរាជអាវុធហត្ថខណ្ឌមានជ័យ និងសុំគោលការបញ្ជូនទៅការិយាល័យប្រឆាំគ្រឿង ញៀនកងរាជអាវុធហត្ថរាជធានី ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សុខ ខេមរា