លោក​ ខៀវ កាញារីទ្ធ៖​ ម៉ោងនេះសៀមចាប់ផ្តើមសង្ស័យប្រជាជនខ្មែរសុរិន្ទដែលនៅចាស់ៗរត់ពីសម័យខ្មែរក្រហមហើយ! មេស្រុកចាប់ផ្តើមស្រាវជ្រាវរកខ្មែរក្រហមដែលបានរត់ទៅនៅលើភ្នំ​ដងរែក មានជាប់សុរិន្ទ និង​សុីសាកែត ព្រោះវាថាគ្មាននណាក្រៅពីពួកហ្នឹងទេ

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិករដ្ឋសភា​ បានថ្លែង​នៅព្រឹកថ្ងៃ​ចន្ទ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០២៥នេះថា៖ ល្ងាចមិញ​នេះ​ម៉ោងជាង២ ឃ្លាំងគ្រាប់ពួកវា សុី BM-21 ផ្ទុះលាន់កក្រើកមេឃរញ្ជួយដី កងទ័ពយើង ដាក់ចំគោលដៅល្អណាស់​ ទិសតាក្របី ពួកអានេវសែងចេញបែកជា២ ទៅ៣កំណាត់រកមើលតែមិនស្គាល់ ។

លោក​ ខៀវ កាញារីទ្ធ​ បានគូសបញ្ជាក់ថា​ ម៉ោងនេះសៀមចាប់ផ្តើមសង្ស័យប្រជាជនខ្មែរសុរិន្ទដែលនៅចាស់ៗរត់ពីសម័យខ្មែរក្រហមហើយ! មេស្រុកចាប់ផ្តើមស្រាវជ្រាវរកខ្មែរក្រហមដែលបានរត់ទៅនៅលើភ្នំ​ដងរែក មានជាប់សុរិន្ទ និង​សុីសាកែត ព្រោះវាថាគ្មាននណាក្រៅពីពួកហ្នឹងទេ។

...

លោក​ ខៀវ កាញារីទ្ធ​ បានគូសបញ្ជាក់ទៀត​ថា​ បំរាមគោចរល្ងាចមិញនេះដែលខ្ញុំទទួលបានពីខាងប្រជាជនខ្មែរសុរិន្ទ គឺបានឲ្យដឹងថា ចាប់ពីស្អែកទៅ ប្រជាជនគេលែងឲ្យនៅស្រុកភូមិអស់ហើយ ដោយយកលេសថាខ្មែរ អាចផ្លោងចំផ្ទះអ្នកស្រុក និងដេញចេញពីលំនៅដ្ឋានឲ្យទៅនៅជំរំជនភៀសសឹក ។ ពួកគាត់ថាតាមពិតលេសវា គឺខ្លាចអ្នកស្រុកថតបាញ់រាយការណ៍ ពីការចល័តទ័ពឲ្យមកកម្ពុជា៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print