ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិករដ្ឋសភា បានថ្លែងនៅព្រឹកថ្ងៃចន្ទទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះថា៖ ល្ងាចមិញនេះម៉ោងជាង២ ឃ្លាំងគ្រាប់ពួកវា សុី BM-21 ផ្ទុះលាន់កក្រើកមេឃរញ្ជួយដី កងទ័ពយើង ដាក់ចំគោលដៅល្អណាស់ ទិសតាក្របី ពួកអានេវសែងចេញបែកជា២ ទៅ៣កំណាត់រកមើលតែមិនស្គាល់ ។
លោក ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ម៉ោងនេះសៀមចាប់ផ្តើមសង្ស័យប្រជាជនខ្មែរសុរិន្ទដែលនៅចាស់ៗរត់ពីសម័យខ្មែរក្រហមហើយ! មេស្រុកចាប់ផ្តើមស្រាវជ្រាវរកខ្មែរក្រហមដែលបានរត់ទៅនៅលើភ្នំដងរែក មានជាប់សុរិន្ទ និងសុីសាកែត ព្រោះវាថាគ្មាននណាក្រៅពីពួកហ្នឹងទេ។
លោក ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ទៀតថា បំរាមគោចរល្ងាចមិញនេះដែលខ្ញុំទទួលបានពីខាងប្រជាជនខ្មែរសុរិន្ទ គឺបានឲ្យដឹងថា ចាប់ពីស្អែកទៅ ប្រជាជនគេលែងឲ្យនៅស្រុកភូមិអស់ហើយ ដោយយកលេសថាខ្មែរ អាចផ្លោងចំផ្ទះអ្នកស្រុក និងដេញចេញពីលំនៅដ្ឋានឲ្យទៅនៅជំរំជនភៀសសឹក ។ ពួកគាត់ថាតាមពិតលេសវា គឺខ្លាចអ្នកស្រុកថតបាញ់រាយការណ៍ ពីការចល័តទ័ពឲ្យមកកម្ពុជា៕
ដោយ៖តារា










