វេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន ផ្លូវសូត្រផ្សារភ្ជាប់ប្រជាជន និងប្រជាជន ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើង នៅទីក្រុងភ្នំពេញ

ចែករំលែក៖

ភ្នំពេញ , វេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន ផ្លូវសូត្រផ្សារភ្ជាប់ប្រជាជន និងប្រជាជន ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើង នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និង លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ វេទិកានេះ ត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការ រវាង ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន និង មូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ។

លោក សុខ សូកេន អនុប្រធានក្រុមប្រឹក្សាភិបាល ផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន និង ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា ផ្ទះយុវជនបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ទំនាក់ទំនង រឹតបន្តឹងការផ្សារភ្ជាប់ ការផ្លាស់ប្តូរ និង ការចែករំលែកបទពិសោធន៍ រវាងថ្នាក់ដឹកនាំវ័យក្មេង និង យុវជនប្រទេសទាំងពីរ ជាពិសេស ជំរុញរួមគ្នា កសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី និង បន្តវេនថែរក្សា និងលើកកម្ពស់មិត្តភាពដែកថែប ក៏ដូចជា ជំរុញការអនុវត្តយន្តការកិច្ចសហប្រតិបត្តិការនានា ដែលថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នា កន្លងមក រួមមាន កិច្ចសហប្រតិបត្តិការត្បូងពេជ្រ, ច្រករបៀងមច្ឆា និងអង្ករ, ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា, ខ្សែក្រវាត់ និងផ្លូវ និងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៃប្រទេសទាំងពីរ ជាដើម។

លោក Wang Heming អគ្គលេខាធិការ មូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ បានមានប្រសាសន៍ថា ២០២៥ គឺជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ដែលផ្តល់ឱកាសដ៏សំខាន់ ដើម្បីពង្រឹងការផ្លាស់ប្តូរ រវាងសង្គមស៊ីវិល និងទំនាក់ទំនងយុវជន។ ក្នុងន័យនេះ មូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ នឹងយក យុវជនជាស្ពាន និងមិត្តភាពប្រជាជន ជាគោល ហើយនឹងសហការយ៉ាងជិតស្និទ្ធជាមួយ ផ្ទះយុវជន រៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន នៅក្រោមមរតកមិត្តភាព ផ្លូវសូត្រ រាប់ពាន់ឆ្នាំ ក្នុងយុគសម័យថ្មី។

លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា
ចំណងមិត្តភាពកម្ពុជា-ចិន ជាចំណងមិត្តភាពឆ្លងកាត់ពេលវេលា រាប់ពាន់ឆ្នាំ នៅក្នុងប្រវត្ថិសាស្ត្រ ហើយ អរិយធម៌ចិន និងខ្មែរ បានរៀនសូត្រពីគ្នា ទៅវិញទៅមក។

លោកបន្តថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំ ប្រទេសទាំងពីរ ទំនាក់ទំនងចិននិងកម្ពុជា បានទទួលការអភិវឌ្ឍ កាន់តែល្អប្រសើរ។ ក្នុងនោះ ការផ្លាស់ប្តូរ រវាងប្រទេស និង ប្រទេស ឈរលើមូលដ្ឋាន នៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន ដែលក៏មិនអាចកាត់ផ្តាច់បាន ពីការផ្លាស់ប្តូររវាងយុវជន។ លោក
ចាត់ទុកថា កម្មវិធីរៀបចំ នាពេលនេះ គឺ ជាវេទិកាដ៏សំខាន់សម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង ហើយ នឹងក្លាយជាកម្លាំងចលករដ៏ខ្លាំង។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ជឿជាក់ថា វេទិកាផ្លាស់ប្តូរនេះ មិនត្រឹមតែផ្តល់នូវឧត្តមប្រយោជន៍ សម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ តែក៏រួមចំណែក មិនអាចខ្វះបាន សម្រាប់ការកសាងសន្តិភាព ស្ថិរភាព តំបន់ និងសកល។ ក្នុងស្មារតីនេះ លោកស្នើដល់វាគ្មិនទាំងអស់ បន្តចូលរួមចំណែក ដល់កិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ ប្រទេសទំាំងពីរ ដោយប្រើប្រាស់វេទិកានេះ ក្នុងការសិក្សាស្វែងយល់ ពូនជ្រុំទំនាក់ទំនងដ៏រឹងមាំ និងមិត្តភាពដែកថែបរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីប្រយោជន៍ដល់ជាតិ និងប្រជាជនយើងទាំងពីរ៕

...

ប្រភព (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print