ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃចន្ទទី១៥ ខែធ្នូឆ្នាំ២០២៥ បានអនុញ្ញាតជូន ប្រតិភូគណៈកម្មកាគណៈកម្មការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជនយុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា(គណៈកម្មការទី៨) ដឹកនាំដោយលោកស្រី ឡោក ខេង ប្រធានគណៈកម្មការ នាំយកអំណោយជាថវិកា សម្ភារៈនិងម៉ាសការពារសារធាតុពុល ជូនសម្តេចសម្រាប់ធ្វើការបែងចែក ជូនវីរៈកងទ័ពនិងពលរដ្ឋភៀសសឹក។
ក្រៅពីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនថ្នាក់ដឹកនាំ សមាជិកសមាជិកាទំាងអស់ នៃគណៈកម្មការទី៨ទំាងអស់ ជាពិសេស ឯឭលោក សេង ញ៉ក់ និងលោកស្រី ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន និងបានកៀរគរពីសប្បុរសជននានា ចូលរួមជាមួយរដ្ឋសភា សម្រាប់ឧបត្ថម្ភគំាទ្រជូនដល់ វីរៈកងទ័ពដែលបានកំពុងឈរការពារទឹកដីនិងពលរដ្ឋ យ៉ាងអង់អាចក្លាហានជាទីបំផុត ។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបង្ហាញមោទនភាពចំពោះស្មារតីស្នេហាជាតិ រួមគ្នាជាធ្លុងតែមួយ របស់ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រុមទីប្រឹក្សា ជំនួយការប្រធានរដ្ឋសភានិងសប្បុរសជនទំាងអស់ ផងដែរ។
សម្តេចបានគូសបញ្ជាក់ថា មហាគ្រួសារខ្មែរ បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងសកម្មភាពមនុស្សធម៌ គាំទ្រ លើកទឹកចិត្តគ្រប់បែបយ៉ាងទំាងថវិកា សម្ភារៈ និងកម្លំាងកាយចិត្ត ជូនដល់វីរៈកងទ័ពនិងពលរដ្ឋភៀសសឹក នៅក្នុងគ្រាដែលកម្ពុជាកំពុងប្រឈមការលំបាក ពីការឈ្លានពានដ៏ឃោឃៅព្រៃផ្សៃនិងទាំងកំរោល របស់ទាហានថៃមកលើអធិបតេយ្យកម្ពុជា។ សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើង បន្តបេសកកម្មការពារទឹកដី។
អំណោយដែលគណៈកម្មការទី៨ រដ្ឋសភាជូន សម្តេចប្រធានរដ្ឋសភានាពេលនេះមាន ម៉ាសការពារសារធាតុពុលចំនួន៥ពាន់ម៉ាស ស្មើរថវិកា៥ម៉ឺនដុល្លារនិងថវិកាចំនួន៥ម៉ឺនដុល្លារ សរុបជាទឹកប្រាក់១០ម៉ឺនដុល្លារ។
សម្តេចប្រធានរដ្ឋសភាបានគួសបញ្ជាក់ថា នៅក្នុងគ្រាលលំបាកនេះ សាមគ្គីភាពជាកក្តាសំខាន់បំផុតដើម្បីតតំាងនឹងចោរឈ្លានពាន។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារិ មានប្រសាសន៍បន្តថាឆ្លើយតបការគិតគូររបស់ថ្នាក់ដឹកនាំកំពូល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ដូចជាដើម្បីតបស្នងសងគុណពលីកម្មដ៏ធំធេងរបស់វីរៈយុទ្ធនៅសមរភូមិមុខ។ រាជរដ្ឋាភិបាលស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើងគ្រប់ពេលវេលា៕
ដោយ ៖ សិលា










