ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្ដទទួលអំណោយពីសប្បុរសជន ជាថវិកា ជិត៩ម៉ឺនដុល្លារ,ប្រាក់រៀលជាង៥៣៧លានរៀល និងគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ជាច្រេីនមុខ ពីសប្បុរស ជន ដើម្បីត្រៀមរៀបចំបែងចែក ដើម្បីបន្ដទៅចែកជូនវីរៈកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពនានា ដែលនេះពិតជាបានបញ្ជាក់ពីខឿនការពាជាតិប្រជាជន ក្រោមការដឹកនាំរបស់សម្ដេចតេជោធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយក្រោយពីផ្ទុះសង្គ្រាមជាថ្មីពីក្រុមទាហានថៃឈ្លានពានចូលបូរណៈភាពទឹកដីកម្ពុជា។
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ សប្បុរសជន,ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋ បាននិងកំពុងបន្តទទួលអំណោយពីសប្បុរសជន នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួម ទទួលពីលោក សុខ ពេញវុធ និង លោក ពេញ ធារម្យ និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលមានដូចជា រដ្ឋបាលខណ្ឌដង្កោ,រដ្ឋបាលខណ្ឌដូន ពេញ,រដ្ឋបាលខណ្ឌចំការមន,គណកម្មការផ្សារទួល គោក,គណកម្មការផ្សារសាមគ្គី ,ក្រុមហ៊ុនឯកជននិងសប្បុរជន ជាច្រើនរូបទៀត។
លោក សុខ ពេញវុធ និង លោក ពេញ ធារម្យ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរស ជនទាំងអស់ដែលបានចូលរួម ចែករំលែកនូវ ធនធានទៅ តាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារពលរដ្ឋជាជនភៀសសឹកដែលបាននឹងកំពុង ចាកចេញ ពីផ្ទះសម្បែងទៅស្នាក់នៅទីកន្លែងសុវត្ថិភាព ដែលនេះជាទឹកចិត្តសប្បុរសធម៌របស់បងប្អូន ប្រជាពលរដ្ឋ ពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ។ ឯកឧត្ដមបញ្ជាក់ទៀតថា៖រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ។
គិតត្រឹមព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ មានសប្បុរស ជន,ក្រុមហ៊ុន ឯកជននិងស្ថាប័នរដ្ឋ ប្រមាណជាង១៣០ ហើយ ដែលបានសម្រុក យកថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ។
បើតាមលោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ គិត ត្រឹម ម៉ោង ១៨:០០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាល រាជធានី ភ្នំពេញ បាននិងកំពុងបន្តទទួល នូវការបរិច្ចាគសរុប ជាថវិកាចំនួន ៥៣៧.០១៨.៣២៤ រៀល ប្រាក់ដុលា្លរចំនួន៨៨.៩៣៤ ដុល្លារ អាមេរិកនិងគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខ ទៀត៕












