កូនប្រុសប្រើប្រាស់គ្រឿងញៀន ហ៊ានគម្រាមសម្លាប់ឪពុកនិងលោកមេភូមិ រហូតដេញកាប់ សមត្ថកិច្ចប្រើសិទ្ធស្វ័យការពារ ទើបឃាត់ខ្លួនបាន

ចែករំលែក៖

ខេត្តកណ្តាល ÷ មន្ត្រីនៅក្បាលស្រុកស្អាងបានឱ្យដឹងនៅថ្ងៃទី ១៥ខែធ្នូ ឆ្នាំ២០២៥នេះថា ឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន រហូតជនសង្ស័យ ជាកូនប្រុសហ៊ានគម្រាមសម្លាប់ឪពុកនិងលោកមេភូមិ ថែមទាំងដេញកាប់សមត្ថកិច្ច តែត្រូវសមត្ថកិច្ចប្រើសិទ្ធស្វ័យការពារទើបអាចឃាត់ខ្លួនបាន។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១៨និង ៣០នាទីថ្ងៃទី១៣ខែធ្នូឆ្នាំ ២០២៥ នៅចំណុចផ្ទះជនរងគ្រោះស្ថឹតក្នុងភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។

លោកវរសេនីយ៏ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានប្រាប់ឱ្យដឹងថា ជនរងគ្រោះ(ជាឪពុកបង្កើត) មានឈ្មោះ សន ឈុនហ៊ា អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុ ។ ចំនែកជនសង្ស័យ (ជាកូនប្រុសបង្កើត) មានឈ្មោះ សន សុីដេត អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិឃុំជាមួយជនរងគ្រោះជាឪពុក ។

វត្ថុតាងចាប់យក ÷ កាំបិតផ្គាក់ចំនួន០១ដេីមផ្លែដែកដងធ្វើអំពីឫស្សី,កាំបិតប័ុងតោច្នៃដាក់ដងវែង០១ដើម, កាំបិត ចុងស្រួចច្នៃដាក់ដងវែងចំនួន ០១ដើម ,និងផ្លែស្ន ច្នៃដាក់ដងវែងចំនួន០១ ដើម ។

លោកអធិការបញ្ជាក់បន្ថែមថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំហើយតែងគម្រាមសម្លាប់ឪពុកខ្លួនឯងជាច្រើនលើកច្រើនសា។ លុះនៅវេលាថ្ងៃ កើតហេតុ ជនសង្ស័យបានគាស់ដំបូលស័ង្កសីរោងបាយលក់ឱ្យអេតចាយ។ ពេលនោះឪពុក និងលោកមេភូមិឃើញទាន់ក៏បាននិយាយណែនាំដល់ជនសង្ស័យ ស្រាប់ តែជនសង្ស័យមិនទទួលយកការណែនាំ បែរជាយកកាំបិតផ្គាក់ ដេញកាប់ជនរងគ្រោះជាឪពុក និង លោកមេភូមិ ហើយដោយមានការភ័យខ្លាចទើបលោកមេភូមិបានទូរសព្ទមកសមត្ថកិច្ចប៉ុស្តិ៍ខ្ពបឲ្យជួយអន្តរាគមន៍។ ពេលសមត្ថកិច្ចមកដល់ស្រាប់តែជន សង្ស័យបានយកកាំបិតផ្គាក់ដេញកាប់សមត្ថកិច្ចនិងកម្លាំងប្រជាការពារឃុំម្តងទៀត តែដោយកម្លាំងសមត្ថកិច្ចនិងប្រជាការពារ ប្រើសិទ្ធស្វ័យការពារខ្លួន ទើបអាចឃាត់ខ្លួនជនសង្ស័យបាន ។

...

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំ រឿងចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print