មេឃុំស្អាងភ្នំ រងរបួសធ្ងន់ ក្រោយត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹង នៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្តាល÷ មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២៥ នេះថា លោកមេឃុំស្អាងភ្នំ និងយុវជនម្នាក់ទៀត បានរងរបួសធ្ងន់ធ្ងរដូចគ្នា និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នាពេញ ទំហឹងក្នុងទិសដៅបញ្ច្រាសគ្នា។គ្រោះថ្នាក់នេះកើតឡើង នៅវេលាម៉ោង ១៧និង៥៧នាទី ថ្ងៃទី១៣ ធ្នូ ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ១២១០ ស្ថិតក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ភាគីខាងម៉ូតូទី១ បើកបរដោយឈ្មោះ មិ ពិន ភេទប្រុស អាយុ ៦២ឆ្នាំ មុខរបរមេឃុំស្អាងភ្នំ មានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល (ជិះម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ផ្លាកលេខ កណ្ដាល 1Z-8043)។ ចំណែកឯភាគីខាងម៉ូតូទី២ បើកបរដោយឈ្មោះ រឿន ធារិន (ប្រុស, ១៦ឆ្នាំ) មុខរបរកម្មករ មានទីលំនៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (ជិះម៉ូតូម៉ាក Honda Dream ពណ៌ស ផ្លាកលេខ កណ្ដាល 1Ai-9432)។

លោកអធិការស្រុក បានបន្តថា នៅមុនពេលកើតហេតុ លោកមេឃុំបានបើកបរម៉ូតូក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានរេចង្កូតមកឆ្វេង ក៏ បានបុកជាមួយម៉ូតូរបស់យុវជនខាងលើដែលកំពុងបើកបរក្នុងទិសដៅពីត្បូងទៅជើង (បញ្ច្រាសទិសគ្នា) ពេញទំហឹងតែម្ដង។ តាមការពិនិត្យកាមេរ៉ាសុវត្ថិភាពនិងការសន្និដ្ឋានបឋម គឺបណ្ដាលមកពីលោកមេឃុំបើកបរមានការធ្វេសប្រហែសមិនបានពិនិត្យស្ថានភាពត្រឹមត្រូវ រីឯភាគីម្ខាងទៀតបើកបរក្នុងល្បឿនលឿន។

...

លោកវរសេនីយ៍ឯក រស់ ចន្ថា បញ្ជាក់ថា ក្រោយកើត ហេតុ វត្ថុតាងម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចុះវាស់វែង និងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print