អាជ្ញាធរម៉ារ៉ុកនិយាយថា យ៉ាងហោចណាស់មនុស្ស ២១ នាក់យបានស្លាប់នៅក្នុងទឹកជំនន់ភ្លាមៗដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃទី ១៤ ខែធ្នូ នៅក្នុងខេត្ត Safi ដែលមានទីតាំងនៅលើឆ្នេរសមុទ្រអាត្លង់ទិកចម្ងាយ ៣៣០ គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានីរ៉ាបាត។
បន្ថែមពីលើការស្លាប់ ទឹកជំនន់បានធ្វើឱ្យមនុស្ស ៣២ នាក់រងរបួស ដែលភាគច្រើនត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។
យោងតាមអាជ្ញាធរម៉ារ៉ុក ភ្លៀងធ្លាក់ខ្លាំងត្រឹមតែមួយម៉ោងគឺគ្រប់គ្រាន់ដើម្បីជន់លិចផ្ទះសម្បែង និងហាងនានានៅក្នុងទីក្រុងចាស់របស់ Safi ដោយបោកបក់រថយន្តជាច្រើនគ្រឿង និងរំខានដល់ចរាចរណ៍នៅលើផ្លូវជាច្រើន ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត។
ម៉ារ៉ុកកំពុងជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង និងព្រិលធ្លាក់ខ្លាំងនៅលើភ្នំ Atlas បន្ទាប់ពីគ្រោះរាំងស្ងួតរយៈពេលប្រាំពីរឆ្នាំដែលបណ្តាលឱ្យអាងស្តុកទឹកសំខាន់ៗមួយចំនួនរីងស្ងួត។
នៅក្នុងការវិវត្តដែលពាក់ព័ន្ធ ការប៉ះពាល់នឹងសីតុណ្ហភាពត្រជាក់ខ្លាំងនៅជិតព្រំដែនរវាងម៉ារ៉ុកនឹងអាល់ហ្សេរីបានសម្លាប់ជនអន្តោប្រវេសន៍ចំនួនប្រាំបួននាក់៕ ដោយធីរីណា
រូបថត: baotintuc










