ភ្នំពេញ ៖ ភ្នំពេញ ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបង្ហោះលើផេកផ្លូវការលោកនៅរសៀលនេះថា ៖ សង្រ្គាមមកទល់ថ្ងៃនេះទើបយើងដឹងយ៉ាងច្បាស់ថាបើគង់តែមានយន្តហោះទម្លាក់គ្រាប់បែក ម្ល៉េះទាហានថៃមិនមែនជាដៃគូប្រយុទ្ធជាមួយយើងនោះទេ។
លោកបន្តថា ៖ ខ្ញុំសូមសំដែងនូវការគោរពនៃវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពយើង។ យើងខំតស៊ូបន្តទៀត មិនយូរមិនឆាប់ ពួកទាហានសៀមនឹងរួញរាទៅមុខមិនរួច ចុះចាញ់ដោយខ្លួនឯងពីព្រោះពួកនេះមិនអាចស៊ូធន់ក្នុងការធ្វើសង្រ្គាមទេ។ នៅយូរបន្តិចពួកនេះនឹងជួបបញ្ហាបែកបាក់ផ្ទៃក្នុងជាមិនខាន៕
ដោយ ៖ សិលា
...










