អគ្គិភ័យឆេះអគារកាស៊ីណូក្នុងក្រុងប៉ោយប៉ែត​ធ្វើឲ្យប្រជាពលរដ្ឋជ្រួលច្របល់និងមានការភាន់ច្រឡំ

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ ខណៈ​ដែល​ប្រជា​ពលរដ្ឋ​កំពុង​មានការ​ភ័យ​ខ្លាច​ពី​សង្គ្រាម​នោះ ស្រាប់តែ​នៅ​ក្រុង​ប៉ោយ​ប៉ែ​តមាន​សំឡេង​ផ្ទុះនិង​ជះ​ជា​អណ្តាតភ្លើង​ឆាបឆេះ​អគារ​កាស៊ីណូ​នៅ​ជាន់​ទី​២៥ តែ​ត្រូវ​បាន​អាជ្ញាធរ​អះអាង​ថា នេះ​ជា​ការ​ផ្ទុះ​កាប៊ី​ន​ភ្លើង​បង្ក​ឱ្យ​ឆាបឆេះនិង​ត្រូវ​បាន​ពន្លត់​ទាន់​ពេល ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​ក្បែរ​ផ្សារ​ដើម​ពុទ្រា ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

ក្រោយ​ពី​មាន​សំឡេង​ផ្ទុះហើយ​ឃើញ​មានអណ្តាតភ្លើង​ឆាបឆេះ​នៅ​ជាន់​ទី​២៥ នៃ​បន្ទប់​មួយក្នុង​អគារ​កាស៊ីណូ​ក្បែរ​ផ្សារ​ពុទ្រា ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​មានការ​ភ័យ​ស្លន់ស្លោ ខ្លាចក្រែង​ជា​គ្រាប់​ផ្លោង​ដែល​ទាហាន​សៀម​បាញ់​ចូល​កាស៊ីណូ ។

លោក ប៉ាន់​ខែ​ម ប៊ុ​ន​ថន នាយករង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​ដោយ​និយាយ​ថា សូម​បងប្អូន​កុំ​មានការ​យល់​ច្រឡំ ព្រោះ​នៅ​មុន​នេះ​បន្តិច មាន​អគ្គិភ័យ​ឆេះ​បន្ទប់​មួយ​ក្នុង​អគារ​កាស៊ីណូ​ជាន់​ទី​២៥ ក្បែរ​ផ្សារ​ដើម​ពុទ្រា ហើយ​ពេល​នេះ​ត្រូវ​ពន្លត់​រលត់​ទាំងស្រុងហើយ។

ក្រោយ​ពេល​ទទួល​ដំណឹង​នេះ ទើប​គ្រប់​គ្នាបាន​ធូរទ្រូង​ឡើង​វិញ ។ មូលហេតុ​ដែល​ប្រជា​ពលរដ្ឋ​មានការ​ភ័យ​ខ្លាច ដោយសារ​នៅ​ភូមិសាស្ត្រជាប់​ព្រំដែន ទាហាន​ឈ្លានពាន​សៀម​បាន​បើក​ការបាញ់ប្រហារ​មក​លើ​កម្ពុជាក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ។

...

ជាមួយ​នេះ គេឃើញ​យន្តហោះ F-១៦ តែង​ហោះ​ឆ្លងកាត់​ក្រុង​ប៉ោយ​ប៉ែ​ត​រយៈពេល​២​ទៅ​៣​ថ្ងៃ​ជាប់​គ្នា ទៅ​ទម្លាក់​គ្រាប់បែក​ក្នុងភូមិសាស្ត្រ​ស្រុក​ស្វាយចេក ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print