ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហារនៅបូរ៉ាន់ឌី

ចែករំលែក៖

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី៤ ខែសីហា បានថ្កោលទោសការវាយប្រហារកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសបូរ៉ាន់ឌីបណ្តាលឲ្យមេទ័ពជាន់ខ្ពស់ឈ្មោះ Adolphe Nshimirimana នៃរបបប្រធានាធិបតីបូរ៉ាន់ឌីបច្ចុប្បន្នបាត់បង់ជីវិត ក៏ដូចជាការបាត់បង់ជីវិតរបស់សកម្មភាពជនការពារសិទ្ធិមនុស្សយ៉ាងលេចធ្លោផងដែរគឺលោក Pierre Claver Mbonimpa ក្រោយពីការទទួលរងរបួសក្នុងហេតុការណ៍វាយប្រហារដាច់ដោយឡែករួចមកនោះ ។

83780753_83780686

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានសមាជិក១៥ប្រទេសបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងថា ពុំមានកន្លែងសម្រាប់អំពើហិង្សានោះទេ ហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសូមអំពាវនាវដល់ភាគីទាំងអស់នៅក្នុងប្រទេសឲ្យអត់ធ្មត់ ចៀសវាងបង្កអំពើហិង្សា ។ ប្រភពបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងស្ថានការសន្តិសុខនៅក្នុងប្រទេសបូរ៉ាន់ឌីដែលចេះតែកើតមានអំពើហិង្សាម្តងហើយម្តងទៀត ជាពិសេសក្រោយការបោះឆ្នោត ។ អំពើហិង្សាទាំងនោះបានរំលោភយ៉ាងខ្លាំងក្លាទៅលើសិទ្ធិមនុស្ស ។

ក្រុមប្រឹក្សាសន្តិសុខបានអំពាវនាវឲ្យរដ្ឋាភិបាលបូរ៉ាន់ឌី និងគណបក្សនយោបាយទាំងអស់នៅក្នុងប្រទេសនេះត្រូវតែបើកកិច្ចពិភាក្សារកដំណោះស្រាយបញ្ហានយោបាយដោយសន្តិវិធី មិនអាចពន្យារពេលតទៀតទេ ។ សេចក្តីថ្លែងការណ៍ដដែលនេះបានពញាក់អារម្មណ៍ដល់សហគមន៍នៅក្នុងតំបន់នោះថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគាំទ្រដល់សហគមន៍អាហ្រ្វិកខាងកើត និងគាំទ្រដល់សហភាពអាហ្វ្រិក ។ ជាមួយគ្នានេះដែរ អង្គការនៅក្នុងតំបន់ក៏បានអំពាវនាវឲ្យបូរ៉ាន់ឌីបន្តជំរុញឲ្យមានដំណោះស្រាយនយោបាយបញ្ចប់វិបត្តិផងដែរ ។

កាលពីដើមសប្តាហ៍កន្លងទៅនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានថ្កោលទោសការប៉ុនប៉ងធ្វើឃាតទៅលើលោក Mbonimpa ហើយបានអំពាវនាវឲ្យមានការស៊ើបអង្កេត ។ ការវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីការសម្លាប់មេចារកម្មសម្ងាត់របស់បូរ៉ាន់ឌី គីលោក Nshimirimana ។

ប្រធានាធិបតីបូរ៉ាន់ឌី លោក Pierre Nkurunziza បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាណត្តិទី៣ ក្រោយការបោះឆ្នោតកាលពីខែកក្កដា ខណៈអវត្តមានចូលរួមប្រកួតប្រជែងពីគណបក្សប្រឆាំង និងក្រោយពីហេតុការណ៍ចលាចលអស្ថិរភាពនយោបាយកើតឡើងនៅក្នុងប្រទេសនេះ។

ក្រុមប្រឆាំងនិយាយថា ការបោះឆ្នោតជ្រើសរើសលោក Pierre Nkurunziza ធ្វើជាប្រធានាធិបតីនេះផ្ទុយពីរដ្ឋធម្មនុញ្ញដែលចែងថា ប្រធានាធិបតីមានសិទ្ធិបន្តឈរឈ្មោះបានត្រឹមតែ២អាណត្តិប៉ុណ្ណោះ ។

ទោះបីយ៉ាងណា តុលាការធម្មនុញ្ញប្រទេសនេះបានបញ្ជាក់ថា ការឈរឈ្មោះប្រធានាធិបតីអាណត្តិទីមួយរបស់លោក Pierre Nkurunziza នោះ មិនរាប់ជាការទេ ពីព្រោះកើតឡើងដោយការចាប់ដាក់ មិនមែនកើតឡើងតាមរយៈការបោះឆ្នោតជ្រើសរើសពីប្រជាពលរដ្ឋឡើយ ៕

ប្រែសម្រួល៖ យ៉ាត

...

83756105_2718a89d-aa5d-431a-bcaf-0dd6457b227a

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print