ខ្យល់ព្យុះSoudelor បក់បោកឆ្លងកាត់កោះSaipan អាមេរិកដែលជាព្យុះទ្រងទ្រាយធំបំផុតក្នុង២០១៥ ធ្វើឲ្យពលរដ្ឋនៅទីនោះរងការខូចខាត់យ៉ាងតំណាំ។ រដ្ឋាភិបាលអាមេរិកក៏បានបញ្ចូនស្បៀបអាហារទឹក និងសម្ភារៈប្រើប្រាស់ចាំបាច់ទៅចែកចាយប្រជាពលរដ្ឋនៅទីនោះ ។សភារទាំងអស់បញ្ចូនចេញពីកោះហាវៃនិងកោះGuam ។
មជ្ឈមណ្ឌុលប្រកាសអាសន្នពីខ្យល់ព្យុះបានបញ្ចាក់ថា ព្យុះខាងលើមានល្បឿនខ្យល់រហូតដល់ទៅ២៥៧គីឡូម៉ែត្រក្នុងមួយម៉ោង ពេលខ្លះមានល្បឿនដល់ទៅ៣២២គីឡូម៉ែត្រក្នុងមួយម៉ោង ។ អ្នកឯកទេសព្យាករណ៍អាកាស់ធាតុលោកEric Listert ក៏បានបញ្ចាក់ផងដែរថាព្យុះនោះអាចឆ្លងកាត់ចូលដីគោកកោះតៃវ៉ាននិងកោះRyukyu នៅយប់ថ្ងៃប្រហស្បត៍ឬថ្ងៃសុក្រខាងមុខ ហើយឆ្ពោះទៅកាន់ភាគខាងកើតប្រទេសចិន។
កាលពីថ្ងៃទី៤សីហា ព្យុះSoudelor បានវាយប្រហារកោះSaipan ដែលមានពលរដ្ឋជាង៤៨ពាន់នាក់រស់នៅ។ ព្យុះនោះបានធ្វើឲ្យលិចលង់រោងច័ក្រអគ្គិសនីយ៍ គួចបើងដំបូលផ្ទះពលរដ្ឋ បង្កោលភ្លើងក៏ត្រូវដួលរលំផងដែរ។ នៅពេលនេះមិនទាន់មានព័ត៌មានស្តីពីការស្លាប់និងរងរបួសនោះឡើយ៕
ប្រែសម្រួល៖ ម៉ាវ សាធី