មីយ៉ានម៉ាអំពាវនាវដល់សហគមន៍អន្តរជាតិផ្តល់ជំនួយទប់ស្កាត់គ្រោះទឹកជំនន់

ចែករំលែក៖

ប្រធានរដ្ឋសភាមីយ៉ានម៉ាប្រចាំនៅរដ្ឋ​Myanmar Thura លោក U Shwe mann បានអំពាវនាវ​ដល់សហគមន៍អន្តរ​ជាតិផ្តល់ជំនួយដល់ជនរង្គ្រោះដោយទឹកជំនន់ជា​ទ្រងទ្រាយធំបំផុតនៅក្នុងប្រទេសនេះ ។

ttxvn_0508_myanmar

នៅក្នុងសេចក្តីប្រកាសលោក​ U Shwe Mann បានបញ្ចាក់ថា​ការជួយជាបន្ទាន់របស់សហគមន៍អន្តរជាតិ​គឺ​ជាការចាំបាច់បំផុតសម្រាប់ជួយអាយុជីវិតមនុស្សជាច្រើនដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក៏ដូចជាទប់ស្កាត់ហេតុការអាក្រក់កើតឡើងក្រោយទឹកជំនន់ ដូចជំងឺអសន្តរោគជាដើម ។

លោកShwe Mann បានវាយតម្លៃខ្ពស់ចំពោះគម្រោងផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិ និង​អង្គការ​ក្រៅរដ្ឋាភិបាល ក្រៅពីនេះវែបសាយរបស់សេតវិមានក៏បានផ្សព្វផ្សាយពីការអំពាវនាវឲ្យជួយដល់ពលរដ្ឋមីយ៉ាម៉ាដែលទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ។

តាមមន្ត្រីទទួលខុសត្រូវមីយ៉ាម៉ា ភ្លៀងធ្លាក់ខ្លាំងបង្ករជាទឹកជំនន់តាំងពីខែមិថុនាមកបណ្តាលឲ្យមនុស្ស​ជាង​៦០នាក់ស្លាប់និង ២១០ពាន់នាក់រងផលប៉ះពាល់ធ្ងន់បំផុត ស្ថិតនៅ​១២តំបន់និងរដ្ឋ។ទឹកជំនន់ក៏​បានធ្វើឲ្យពលរដ្ឋ​ជាង ៦០០០គ្រួសារត្រូវភៀសខ្លួនចោលផ្ទះសម្បែង និងផលដំណាំជាង​២៤៤.៥០០​ហិតាត្រូវបំផ្លាញទាំងស្រុង ៕

...

ប្រែសម្រួល៖ ម៉ាវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print