មុខសញ្ញាចាស់ឆក់កាបូបម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាចាស់ជាចោរឆក់កាបូប ម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយនិងកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ ល្បាតក្នុងមូលដ្ឋានខណ្ឌទួលគោក ប្រទះកំពុងតែជិះម៉ូតូតាមបណ្ដោយផ្លូវឃាត់ខ្លួនភ្លាមៗតែម្ដង ។   
ករណីខាងលេីនេះបានធ្វើឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវ២៨៩ ទល់មុខនិងសាលាបឋមសិក្សាទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ជនសង្ស័យមាន ឈ្មោះ គង់ ភារម្យ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់ផ្ទះលេខ៣៧ ផ្លូវ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក និងមុខរបរមិនពិតប្រាកដ ។

តាមប្រភពពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងទៀតថា នៅ មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥ ប៉ុន្មានថ្ងៃកន្លងមកនេះ ជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿង ម៉ាកសង់សេ១២៥ សេរីឆ្នាំ២០១៥ មួយគ្រឿងនិងមួយគ្រឿងទៀតម៉ាក និច សេរីឆ្នាំ២០១៤ ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ១FE-៣៧៧៥ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ម៉ាក់iPhone6 និងiPhone5 ពីខោប៉ាវអាវ របស់ជនរងគ្រោះ ដែលកំពុងជិះម៉ូតូ តាមបណ្ដោយផ្លូវ២៣៣ កែងនិងផ្លូវ១៣៨ ចំណុចក្រោយនិងភោជនីយដ្ឋាន ប្រេស៊ីដង់ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក បានសម្រេចរួចគេចខ្លួនបាត់ស្រមោលតែម្ដង។ 

គួរបញ្ជាក់ផងដែរថា ករណីនេះ កម្លាំងនគរបាលខណ្ឌទួលគោកសហការជាមួយនិងកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវនិងល្បាត លុះមកដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥នេះ ទេីបកម្លាំងប្រទះឃើញ ជនសង្ស័យម្នាក់ខាងលើនេះ បានជិះម៉ូតូ១គ្រឿងម៉ាក់និច សេរីឆ្នាំ២០១៤ ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ១FE-៣៧៧៥ តាមបណ្ដោយផ្លូវ២៨៩ ចំណុចមុខសាលាបឋមសិក្សាទួលគោក កម្លាំងរបស់លោកបានដេញស្ទះឃាត់ខ្លួន ភ្លាមៗតែម្ដង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ 

ដោយ ស ដារ៉ា

  

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print