សមត្ថកិច្ចរដ្ឋបាលព្រៃឈើស្ទោងបើកយុទ្ធនាការក្ដៅចុះចាប់ម៉ាស៊ីនត្រងទីនឿរបាន៨គ្រឿងក្នុងរយៈពេលកន្លះថ្ងៃ

ចែករំលែក៖

ខេត្តកំពង់ធំ៖ សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើស្ទោង សហការជាមួយសង្កាត់រដ្នបាលព្រៃឈើកំពង់ស្វាយ មានការចូលរួមពីកម្លាំងតំបន់សឹករងកំពង់ធំ ចុះបង្រ្កាប់បទល្មើសព្រៃឈើ តាមបទបញ្ចា០០២ និងតាមការណែនាំរបស់គណៈប្រតិភូ លោក អ៊ុក រ៉ាប៊ុន រដ្នមន្រ្ដីក្រសួងកសិកម្ម និងលោក ឆៃ គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកផ្នែករដ្ឋបាលព្រៃឈើអោយបើកយុទ្ធនាការបង្រ្កាបបទល្មើសព្រៃឈើជាប្រចាំទូទាំងប្រទេស ។

Image2

តាមការអោយដឹង របស់លោក តុងយី នាយផ្នែរដ្នបាលព្រៃឈើស្ទោងបានបញ្ជាក់ថា ជាក់ស្ដែង កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ ផ្នែករដ្ឋបាលព្រៃឈើស្ទោង បានចុះបង្រ្កាបបទល្មើសដោយចាប់បានម៉ាស៊ីន ត្រង់ទីនឿរចំនួន៨គ្រឿងក្នុងរយៈពេលតែកន្លះថ្ងៃ គឺចាប់ពីម៉ោង៧ ព្រឹករហូតដល់ម៉ោង១ថ្ងៃរសៀល ក្នុងនោះបានចុះល្បាតចាប់ពីភូមិសាស្រ្ដ ឃុំ ផាន់អើន ស្រុក ប្រាសាទបល្ល័ង្គ និងឃុំនីពេជ ស្រុកកំពងស្វាយ ដោយជនល្មើសបម្រុង នាំគ្នាំចូលទៅកាប់បំផ្លាញព្រៃឈើក្នុងតំបន់ជំរកសត្វព្រៃបឹងពេរ ដែលជាព្រៃហាមឃាត់ ។

ទន្ទឹមនឹងនោះ ប្រជាពលរដ្នសំណូមពរ និងបានសាទរចំពោះទង្វើរបស់សមត្ថកិច្ចដែលបានចុះបង្រ្កាបបទល្មើសព្រៃឈើទាំងនេះអោយដូចភ្លៀងរលឹម ដើម្បីការពារព្រៃឈើ ដែលកំពុងប្រឈមមុខការរលាយហិនហោច និងម្យ៉ាងចង់ ឃើញប្រមុខរាជរដ្ឋាភិបាលរឹតបន្តឹងច្បាប់បង្រ្កាបបទល្មើសព្រៃឈើទាំងនេះ អោយបានជាប់ជាប្រចាំ ៕

ដោយ៖ ប៊ុន រិទ្ធី

Image4

Image3

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print