រុស្ស៊ីប្រកាសអាសន្នពីហ្វូងសត្វកណ្តូបបំផ្លាញដំណាំ

ចែករំលែក៖

ហ្វូងសត្វកណ្តូបរាប់សិបលានក្បាលកំពុងតែបំផ្លាញផលដាំណាំនៅភាគខាងត្បូងប្រទេសរុស្ស៊ី ធ្វើឲ្យមន្ត្រីក្នុងតំបន់ប្រកាសអាសន្នបន្ទាន់ ក្នុងការត្រៀមលក្ខណៈទប់ស្កាត់ឲ្យបានទាន់ពេលវេលា ចៀសវាងការខូចខាតកាន់តែខ្លាំងឡើង ។

russiea-4

តាមបណ្តាញព័ត៌មាន CNN បានផ្សាយកាលពីថ្ងៃទី៥ ខែសីហាថា ផលដាំណាំជាង៨សែន ហិកតារងការបំផ្លាញស្ទើរតែទាំងស្រុង ដោយសារតែសត្វកណ្តូប ។ ហ្វូងសត្វកណ្តូបនេះ សុទ្ធសឹងតែជាកណ្តូបធំៗ ដោយមួយក្បាល់ៗ មានប្រវែង៨សង់ទីម៉ែត្រ ។

តាមមន្ត្រីនៅក្នុងតំបន់បានឲ្យដឹងថា នេះជាលើកទីមួយក្នុងរយៈពេល៣០ឆ្នាំកន្លងមក តំបន់ភាគខាងត្បូង រងការបំផ្លាញដោយហ្វូងកណ្តូបយក្ស ។ ដាំណាំកសិកម្មស្ទើរតែគ្រប់ប្រភេទទាំងអស់ ត្រូវសត្វកណ្តូបបំផ្លាញ ធ្វើឲ្យប្រជាកសិករ ប្រឈមនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងខ្លាំង ។ នៅពេលដែលផលដាំណាំណាដែលហ្វូងសត្វកណ្តូបទាំងនោះចុះចំ ក្នុងរយៈពេលតែប៉ុន្មានម៉ោង ប៉ុណ្ណោះត្រូវពួកកណ្តូបយក្សស៊ីខ្ទេចតែម្តង ។

លោក Pyotr Stepanchenka ជាកសិករ ស្ថិតនៅទីក្រុង Stavropol បានត្អូញត្អែរថា «ចំការពោត របស់ខ្ញុំគ្មានសល់អ្វីឡើយ សត្វកណ្តូបវាស៊ីគ្មានសល់តាំងពីបណ្តូលរហូតដល់ស្លឹក» ។

ក្រសួងកសិកម្មរុស្ស៊ីក៏អសមត្ថភាពក្នុងការទប់ស្កាត់ល្បឿននៃការបំផ្លាញដោយសត្វកណ្តូប នេះដែរ ។ ក្រសួងក៏បានប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត បាញ់ពីលើយន្តហោះការពារដាំណាំ តែមិនមានប្រសិទ្ធភាពនោះឡើយ ដោយសារតែកណ្តូបមានច្រើនពេក ។ មួយវិញទៀត ហ្វូងកណ្តូប បម្លាស់ពីទីកន្លែងមួយទៅកាន់កន្លែងមួយយ៉ាងឆាប់រហ័សធ្វើឲ្យការបាញ់ថ្នាំសម្លាប់ មិនមានប្រសិទ្ធិភាព ។

លោកស្រី Tatiana DrishCheva មកពីមជ្ឈមណ្ឌលកសិកម្មរុស្ស៊ីបានឲ្យដឹងថា នៅតំបន់ Kalmikya, Astrakhan, Volgograd និងDagestan សត្វកណ្តូបស៊ីដំាណាំគ្មានសល់អ្វីឡើយ ទើបសត្វកណ្តូបទាំងនោះ ហោះហើរទៅកាន់តំបន់ផ្សេងដែលមានដំាណាំល្អៗ ៕

ប្រែសម្រួល៖ ម៉ែវ​ សាធី

russiea-3

russiea-2

...

russiea-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print