អន្តរជាតិ ៖ រសៀល ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៥ នៅ ទីស្តីការរដ្ឋ Zhongnanhai លោក Xi Jinping ប្រធានរដ្ឋចិន បាន ជួប ជាមួយ លោក Lee Ka Chiu ប្រធាន រដ្ឋបាល នៃ តំបន់រដ្ឋបាលពិសេស ហុងកុង និង លោក Sam Hou Fai ប្រធាន រដ្ឋបាល នៃ តំបន់រដ្ឋបាលពិសេស ម៉ាកាវដោយឡែកពីគ្នា ដើម្បី ស្តាប់ របាយ ការណ៍ អំពី ការងារ អភិបាលកិច្ច នៅ ហុងកុង និង ម៉ាកាវ ក្នុងឆ្នាំ ២០២៥ ។
លោក Xi Jinping បាន លើកឡើងថា រដ្ឋាភិបាល មជ្ឈិម ទទួល ស្គាល់ យ៉ាង ពេញលេញ ចំពោះ ការងារ អភិបាលកិច្ច នៃ តំបន់ រដ្ឋបាលពិសេស ហុងកុងនិង ម៉ាកាវ ។ កិច្ចប្រជុំ ពេញអង្គ លើកទី ៤ នៃ គណៈកម្មាធិការ មជ្ឈិម បក្ស កុម្មុយនីស្ត ចិន អាណត្តិទី ២០ បាន ដាក់ចេញ ផែនការ គោល ជា យុទ្ធសាស្ត្រ សម្រាប់ ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម ជាតិ ក្នុង អំឡុងពេល ផែនការជាតិ ៥ ឆ្នាំទី ១៥ ដែល បាន សង្កត់ ធ្ងន់ថា ត្រូវ អនុវត្ត គោលនយោបាយ “ ប្រទេស មួយ ប្រព័ន្ធ គ្រប់គ្រងពីរ ” ឱ្យ ម៉ឺងម៉ាត់ បន្តជំរុញ ឱ្យ ហុងកុងនិងម៉ាកាវ រីកចម្រើន ប្រកបដោយ ស្ថិរភាព ក្នុង រយៈពេល យូរ ។ តំបន់ រដ្ឋបាលពិសេស គួរ តភ្ជាប់ ផែនការ អភិវឌ្ឍន៍ របស់ ខ្លួន ជាមួយ នឹង ផែនការ ជាតិ ៥ ឆ្នាំ ទី ១៥ យ៉ាង សកម្ម ដើម្បី ចូលរួម និង បម្រើ ដល់ ស្ថានការណ៍ ទូទៅ នៃ ការ អភិវឌ្ឍ របស់ ប្រទេស ជាតិ កាន់តែ ល្អ ៕
ប្រភព ៖ (CCFR)










