អំណោយសប្បុរសជន ជាច្រើនមុខបន្ដនាំយកមកផ្ដល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្ដដឹកជូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹក

ចែករំលែក៖

ភ្នំពេញ៖ .លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទទួល អំណោយ ពីសប្បុរសជន មានជាគ្រឿងឧបភោគ បរិភោគ សម្ភារៈ គ្រឿបរិក្ខា និងថវិកា ដើម្បីបន្ដដឹកជូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹក ខណៈក្រុមទាហានថៃនៅតែបន្តឈ្លានពានលើបូរណៈភាពទឹកដីកម្ពុជា ដោយប្រើF16 ទំលាក់និងបាញ់ផ្លោងគ្រាប់ចូលភូមិដ្ឋានប្រជាពលរដ្ឋស្លូតត្រង់មិនដាច់។

       ពិធីប្រគល់និងទទួលនេះធ្វើឡើង នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអភិបាលរងរាជធានីភ្នំពេញ រួមជាមួយសប្បុរសជនជាច្រើនផងដែរ ។ 

      លោកបានបន្តថា៖ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់បងប្អូនកងកម្លាំងប្រដាប់អាវុធជួរមុខ ទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ជាំង​ ពីខឿនការពារជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិ បាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សប្បុរសជន មន្ត្រីរាជការតាមស្ថាប័នរដ្ឋ អាជ្ញាធរខណ្ឌ និងបណ្តាផ្សារនានា ក៏នៅតែសម្រុកមកចូលរួម ចែករំលែក ក្នុងការបរិចាក ធនធានទៅតាមលទ្ធល ភាពរៀងៗ ខ្លួនផងដែរ ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារពលរដ្ឋជាជនភៀសសឹកផងដែរ។ សំរាប់អាជ្ញាធរ រាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនត ទៅទៀត នៅសាលារាជធានីភ្នំពេញ ៕ ដោយ.សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print