ផ្តើមពីលួចទូរសព្ទ,ធ្លាយជាមុខសញ្ញាប្រើប្រាស់ជួញដូរដកហូតវត្ថុតាង គ្រឿងញៀន៥កញ្ចប់ទម្ងន់ ៣៧,៨៦ក្រាម

ចែករំលែក៖

 

ខេត្តកណ្តាល ÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅឱ្យដឹងនៅថ្ងៃទី១៩ ខែធ្នូ នេះថា ជនសង្ស័យ ២នាក់ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវឈានទៅបង្ក្រាបនិងឃាត់ខ្លួនបានដោយផ្តើមពីលួចទូរសព្ទ ក៏បែកធ្លាយជា

មុខសញ្ញា រក្សាទុកប្រើប្រាស់ជួញដូរ ដោយដកហូតវត្ថុតាងគ្រឿងញៀនចំនួន០៥កញ្ចប់ទម្ងន់សរុប ៣៧,៨៦ ក្រាម។ ករណីនេះកើតកាលពីវេលាម៉ោង០៥ទាបភ្លឺថ្ងៃ ទី១៥ខែធ្នូឆ្នាំ២០២៥ នៅចំណុច ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល និងត្រូវសមត្ថកិច្ច ឃាត់ខ្លួនបាននៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៥ ។ 

 

វរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនសង្ស័យទាំង០២នាក់មាន÷ ១-ឈ្មោះ បាវ ដូច ហៅបាវ សុភ័ក្រ ភេទប្រុស អាយុ ១៧ឆ្នាំ រស់ នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ មុខរបរជាកម្មករ និង២- ឈ្មោះ ចាន់ បញ្ញា ហៅ ណុច ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅបន្ទប់ជួល ភូមិថ្មី(១) សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ជនសង្ស័យទាំង២ នាក់ គ្មានមុខរបរពឹតប្រាកដ និងវិជ្ជមានសារធាតុញៀន ។ 

វត្ថុតាងចាប់យក :ថ្នាំញៀន ចំនួន០៥កញ្ចប់ទម្ងន់សរុប ៣៧,៨៦ក្រាម , ទួណឺវីសចំនួន០១, ដង្កាប់ចំនួន០១, ផ្លែកាំបិតចំនួន០១,ញញួរចំនួន០១ ,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១, ទូរស័ព្ទដៃចំនួន០១គ្រឿង, ដែកកេះចំនួន០១ និងឧបករណ៍សម្រាប់ជក់ថ្នាំញៀន ។

​លោកអធិការបន្តថា នៅវេលាកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពចូលលួចទូរស័ព្ទនៅក្នុងហាងគុយទាវមួយកន្លែង ស្ថិតក្នុងសង្កាត់ដើមមៀន ហើយក៏ត្រូវម្ចាស់ ហាង ចាប់បានយកមកប្រគល់ឱកយសមត្ថកិច្ចប៉ុស្តិ៍ដើមមៀន។ បន្ទាប់មកកម្លាំងប៉ុស្តិ៍ក៏បានត្រួតពិនិត្យលើខ្លួនជនសង្ស័យក៏រកឃើញថ្នាំញៀន(ម៉ាទឹកកក)១កញ្ចប់ នៅហោប៉ៅខោខាងស្ដាំ ដោយជនសង្ស័យបញ្ជាក់ថាបានទិញពីឈ្មោះ ចាន់ បញ្ញា ហៅណុច នៅម្តុំផ្សារកាច់ ជ្រុង ស្ថិតនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្នុងតម្លៃ ៣០.០០០ រៀល (បីម៉ឺនរៀល)ដើម្បីយកមកប្រើប្រាស់ពិតប្រាកដមែន។

ភ្លាមនោះលោក អធិការ ក៏បានដឹកនាំកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលដើមមៀន និងកម្លាំងគរបាលប៉ុស្តិ៍ តាខ្មៅ បន្តចុះទៅដល់ទីតាំងបន្ទប់ជួលរបស់ជនសង្ស័យឈ្មោះ ចាន់ បញ្ញា ហៅណុច ស្ថិតនៅភូមិថ្មី១ សង្កាត់តាខ្មៅ  កំពុងដេកនៅក្នុងបន្ទប់ម្នាក់ឯង កម្លាំងក៏បានឃាត់សួរនាំ និងត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន០៤កញ្ចប់ បន្ថែមទៀត ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print