ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ការទ្រទ្រង់ដល់សមរភូមិមុខ គឺជាកម្លាំងចលករមួយដ៏សំខាន់សម្រាប់ការប្រយុទ្ធតតាំងប្រឆាំងនឹងការឈ្លានពានទឹកដីកម្ពុជារបស់យោធាថៃ

ចែករំលែក៖

ភ្នំពេញ​៖​ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ការទ្រទ្រង់ដល់សមរភូមិមុខ គឺជាកម្លាំងចលករមួយដ៏សំខាន់សម្រាប់ការប្រយុទ្ធតតាំងប្រឆាំងនឹងការឈ្លានពានទឹកដីកម្ពុជារបស់យោធាថៃ មានសប្បុរសជនជាច្រើនបានចូលរួមជាមួយ​អាជ្ញាធរមូលដ្ឋាន​ ដើម្បីរៀបចំឧបត្ថម្ភគាំទ្រដល់សមរភូមិមុខ។ មន្ទីរសម្រាកព្យាបាល រ៉ូហ្សាណា​ បាននាំយកជាស្បៀងមួយចំនួនផ្ដល់ជូនរដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​ និងរដ្ឋបាលសាលាស្រុកកៀនស្វាយ​ ដើម្បីផ្តល់ជូនវីរកងទ័ពជួរមុខកម្ពុជា និងប្រជាពលរដ្ឋភៀសសឹកដោយការឈ្លានពាន របស់កងកម្លាំងប្រដាប់អាវុធសៀម។

បើតាមលោក​វេជ្ជបណ្ឌិត​ សាន​ មុនី បានឱ្យដឹងថា​ តាមរយៈរដ្ឋបាលខណ្ឌច្បារអំពៅ​ និងរដ្ឋបាលសាលាស្រុកកៀនស្វាយ​ គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ផ្នែក នៃមន្ទីរសម្រាកព្យាបាល រ៉ូហ្សាណា បាននាំយកអំណោយឧបត្ថម្ភរួមមាន៖ អង្គរ ១តោន ទឹកបរិសុទ្ធ ២០កេស សៀង ២០យួរ ទឹកស៊ីអ៊ីវ ២០យូរ ទី ២០កេស ជូនរដ្ឋបាលខណ្ឌច្បារអំពៅ។​ និងស្បៀងមួយចំនួនប្រគល់ជូនរដ្ឋបាលសាលាស្រុកកៀនស្វាយ​ រួមមាន៖​ អំបុក ៤០គីឡូ, ទឹកបរិសុទ្ធ​ ២០កេស;​ សៀង​ ២០យូរ​ ;ទឹកស៊ីអ៊ីវ​ ២០យូរ​ ;មីកញ្ចប់​ ២០កេស។ បន្ថែមពីនេះ​ក៏បាននាំយក​អំណោយ​ប្រគល់​ជូន​ ស្ថាប័ន ប៊ី អិន អាយ​ រួមមាន​៖​ អង្គរ​ 500គីឡូផងដែរ។ 

លោកវេជ្ជបណ្ឌិត​ សាន​ មុនី បានបន្តថា​ ដើម្បីជូនដល់វីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលជាទឹកចិត្តដ៏ធំធេងបានបង្ហាញនូវការគោរពស្រឡាញ់ ផ្តល់កម្លាំងចិត្តដល់វីរភាពកងទ័ពការពារជាតិរបស់យើង និងជាគាំទ្រវីរកងទ័ពជួរមុខកម្ពុជាដ៏អង់អាចក្លាហាន ក្នុងន័យបង្ហាញពីខឿនការពារជាតិ ជាពិសេសការគិតគូរដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលបាននិងកំពុងជម្លៀសចេញ ពីផ្ទះសម្បែងមកទីកន្លែងសុវត្ថិភាព។ 

នាឱកាសនោះ​ដែរ​ អាជ្ញាធរមូលដ្ឋាន​ សូមអរគុណ​ដល់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ផ្នែក នៃមន្ទីរសម្រាកព្យាបាល រ៉ូហ្សាណា បាននាំយកអំណោយ​ជាស្បៀងមកប្រគល់ជូនអាជ្ញាធរ​ ដើម្បីរៀបចំឧបត្ថម្ភគាំទ្រដល់សមរភូមិមុខ៕ដោយ៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print