រថយន្ត​ធន់ធំបុកគ្នា​ បណ្ដាល​ឲ្យ​មួយ​គ្រឿង​ធ្លាក់​ប្រឡាយ​គាប​ជាប់​តៃកុង​ក្នុង​រថយន្ត​ ត្រូវបានអង្គភាព​៧១១​ ជួយ​​សង្គ្រោះ​

ចែករំលែក៖

​ ភ្នំពេញ​៖ រថយន្ត​បែន​ដឹក​បេីក​គេច​រថយន្ត​មួយ​គ្រឿង​ក៏ជ្រុល​ទៅ​បុក​និង​រថយន្ត​កុងតឺន័របត់​ឆ្លង​ផ្លូវ​ បណ្ដាល​ឲ្យ​រថយន្ត​បែន​ដឹក​ដី​រេ​ចង្កូត​ធ្លាក់​ប្រឡាយ​គាប់​ជាប់​តៃកុង​ក្នុង​រថយន្ត​រងរបួស​ ត្រូវបានកងសង្គ្រោះ៧១១​ កងពលតូចលេខ៧០ជួយសង្គ្រោះយកចេញមកវិញ។

​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៩ព្រឹក​ថ្ងៃ​ទី​២១ខែ​ធ្នូ​ឆ្នាំ​២០២៥​ ជិត​ស្តុប​គងណយ​ ផ្លូវ​១០៤​ សង្កាត់​គង​ណយ​ ខណ្ឌ​ដង្កោ​ ។
​ តាម​ភពព័ត៌មានបានឲ្យ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​បានបេីក​រថយន្តម៉ាក​ប្រភេទ​ សណ្តោង​រ៉ឺម៉ក​ធន់​ធំ​ ម៉ាក​ ហ៊ីយ៉ាន់ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2C 2056 បានបេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ លេខ​ ១០៤ទិសដៅ​ពី​ លិច​ទៅ​លិច​ លុះ​មក​ដល់​ចំនុច​កេីត​ហេតុ​ បានបត់​ឆ្វេង​ឆ្លង​ផ្លូវ​ចូល​ទៅ​ផ្លូវ​លំ​ ហើយ​គាប់​ជួន​ពេល​នោះ​ក៏ស្រាប់​តែ​បុរស​៣នាក់​រួម​ទាំង​អ្នក​បេីក​បរ​ បានបេីក​រថយន្ត​ប្រភេទ​បែន​ដឹក​ដី​ ក្បាល​ពណ៌​ស​ ចង្កូត​ស្តាំ​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៤ទិសដៅ​បញ្ច្រាស​គ្នា​ពី​កេីត​ទៅ​លិច​ ហេីយ​បានគេច​និង​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​ ក៏ជ្រុល​ទៅ​បុក​និង​កន្ទុយ​រ៉ឺម៉ក​រថយន្ត​សណ្តោង​ដែល​បត់​ឆ្លង​ផ្លូវ​ បណ្ដាល​ឲ្យ​រថយន្ត​បែន​ដឹក​ដី​ រេ​ចង្កូត​ទៅ​ខាង​ស្ដាំ​ដៃ​ធ្លាក់​ប្រឡាយ​ដាំ​ក្បាល​រថយន្ត​កប់​ចូល​ភក់​ បណ្ដាល​ឲ្យ​គាប់​ជាប់​តៃកុង​ក្នុង​កាប៊ីន​ រងរបួស​ធ្ងន់​ ចំនែក​បុរស​២នាក់​ទៀត​ជាអ្នក​រួម​ទាំង​ រងរបួស​ស្រាល​ ។
​ ករណី​នេះ​ផង​ដែរ​ ដោយសារ​មិន​អាច​ទាញ​យក​តៃកុង​ចេញ​ពី​រថយន្ដ​បាន​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់​ខាង​កងសង្គ្រោះ៧១១​ កងពលតូចលេខ៧០​ ជួយ​កាត់​គាស់​ទាញ​យក​តៃកុង​ចេញ​បាន​ដោយ​រង​របួស​បាក់​ដៃ​ខាង​ស្ដាំ​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសមៈ​ហៅ​ពេទ្យ​លោក​សង្ឃ​ ។
​ ដោយ​ឡែក​រថយន្ត​ សណ្តោង​រ៉ឺម៉ក​វិញ​ ខូចខាត​ផ្នែក​ខាង​ក្រោយ​តិចតួច​តែ​ប៉ុណ្ណោះ​ ។
​ ក្រោយ​កេីត​ហេតុ​ មិន​អាច​ដោះស្រាយ​គ្នា​បាន​ភ្លាមៗ​ មធ្យោបាយ​ទាំងអស់​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រងចាំ​ដំណោះស្រាយ​ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print