ភ្នំពេញ៖ រថយន្តបែនដឹកបេីកគេចរថយន្តមួយគ្រឿងក៏ជ្រុលទៅបុកនិងរថយន្តកុងតឺន័របត់ឆ្លងផ្លូវ បណ្ដាលឲ្យរថយន្តបែនដឹកដីរេចង្កូតធ្លាក់ប្រឡាយគាប់ជាប់តៃកុងក្នុងរថយន្តរងរបួស ត្រូវបានកងសង្គ្រោះ៧១១ កងពលតូចលេខ៧០ជួយសង្គ្រោះយកចេញមកវិញ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២១ខែធ្នូឆ្នាំ២០២៥ ជិតស្តុបគងណយ ផ្លូវ១០៤ សង្កាត់គងណយ ខណ្ឌដង្កោ ។
តាមភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានបេីករថយន្តម៉ាកប្រភេទ សណ្តោងរ៉ឺម៉កធន់ធំ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2C 2056 បានបេីកធ្វើដំណើរតាមបណ្ដោយផ្លូវ លេខ ១០៤ទិសដៅពី លិចទៅលិច លុះមកដល់ចំនុចកេីតហេតុ បានបត់ឆ្វេងឆ្លងផ្លូវចូលទៅផ្លូវលំ ហើយគាប់ជួនពេលនោះក៏ស្រាប់តែបុរស៣នាក់រួមទាំងអ្នកបេីកបរ បានបេីករថយន្តប្រភេទបែនដឹកដី ក្បាលពណ៌ស ចង្កូតស្តាំ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៤ទិសដៅបញ្ច្រាសគ្នាពីកេីតទៅលិច ហេីយបានគេចនិងរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ក៏ជ្រុលទៅបុកនិងកន្ទុយរ៉ឺម៉ករថយន្តសណ្តោងដែលបត់ឆ្លងផ្លូវ បណ្ដាលឲ្យរថយន្តបែនដឹកដី រេចង្កូតទៅខាងស្ដាំដៃធ្លាក់ប្រឡាយដាំក្បាលរថយន្តកប់ចូលភក់ បណ្ដាលឲ្យគាប់ជាប់តៃកុងក្នុងកាប៊ីន រងរបួសធ្ងន់ ចំនែកបុរស២នាក់ទៀតជាអ្នករួមទាំង រងរបួសស្រាល ។
ករណីនេះផងដែរ ដោយសារមិនអាចទាញយកតៃកុងចេញពីរថយន្ដបាន សមត្ថកិច្ចមូលដ្ឋានបានទាក់ខាងកងសង្គ្រោះ៧១១ កងពលតូចលេខ៧០ ជួយកាត់គាស់ទាញយកតៃកុងចេញបានដោយរងរបួសបាក់ដៃខាងស្ដាំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈហៅពេទ្យលោកសង្ឃ ។
ដោយឡែករថយន្ត សណ្តោងរ៉ឺម៉កវិញ ខូចខាតផ្នែកខាងក្រោយតិចតួចតែប៉ុណ្ណោះ ។
ក្រោយកេីតហេតុ មិនអាចដោះស្រាយគ្នាបានភ្លាមៗ មធ្យោបាយទាំងអស់ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករងចាំដំណោះស្រាយ ៕
ដោយ៖សុខាសែនជ័យ









