រថភ្លើងដឹកអ្នកដំណើរមួយគ្រឿងនៅរដ្ឋ Assam ប្រទេសឥណ្ឌា បានបុកហ្វូងដំរីមួយហ្វូង បណ្តាលឲ្យដំរី ៧ ក្បលស្លាប់ និង ១ នាក់រងរបួស ដែលបង្កើនការព្រួយបារម្ភអំពីជម្លោះរវាងមនុស្ស និងសត្វព្រៃ។
នៅថ្ងៃទី ២០ ខែធ្នូ រថភ្លើងដឹកអ្នកដំណើរមួយគ្រឿងបានបុកហ្វូងដំរីមួយហ្វូងនៅរដ្ឋ Assam ភាគឦសានប្រទេសឥណ្ឌា បណ្តាលឲ្យដំរី ៧ក្បាលងាប់នៅនឹងកន្លែង និង ១ នាក់រងរបួស។ មិនមានមនុស្សស្លាប់នោះទេ។
ថ្លែងទៅកាន់អ្នកយកព័ត៌មាន មន្ត្រីប៉ូលីសជាន់ខ្ពស់រដ្ឋ Rakesh Reddy បាននិយាយថា ហេតុការណ៍នេះបានកើតឡើង ខណៈពេលដែលរថភ្លើងប្រាំទូកំពុងធ្វើដំណើរពី Mizoram ទៅកាន់ New Delhi។
រដ្ឋ Assam គឺជាជម្រករបស់ដំរីព្រៃជាង ៤០០០ ក្បាល ក្នុងចំណោមដំរីព្រៃប្រហែល ២២០០០ ក្បាលរបស់ប្រទេសឥណ្ឌា។ អាជ្ញាធរមូលដ្ឋានបានអនុវត្តការកំណត់ល្បឿនតាមបណ្តោយច្រករបៀងដំរីដែលបានកំណត់ ប៉ុន្តែគ្រោះថ្នាក់នេះបានកើតឡើងនៅខាងក្រៅតំបន់ទាំងនេះ។
លោក Kapinjal Kishore Sharma អ្នកនាំពាក្យ ផ្លូវដែកឥណ្ឌា បាននិយាយថា “ពេលឃើញដំរី អ្នកបើកបររថភ្លើងបានជាន់ហ្វ្រាំងយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ដំរីបានស្ទុះមកបុករថភ្លើង”។
ការកាប់បំផ្លាញព្រៃឈើ និងសកម្មភាពសាងសង់នៅជិតជម្រករបស់ពួកវា បង្ខំឱ្យដំរីធ្វើដំណើរបន្ថែមទៀតដើម្បីស្វែងរកអាហារ ដែលជារឿយៗនាំឱ្យមានជម្លោះជាមួយមនុស្ស។
យោងតាមតួលេខផ្លូវការ មនុស្សចំនួន ៦២៩ នាក់ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់ដំរីនៅទូទាំងប្រទេសឥណ្ឌាក្នុងឆ្នាំ ២០២៣-២០២៤៕
រូបថត: tuoitre










