លោកស្រី កែកុល សោភា នាយិកាក្រុមហ៊ុននូរីត្រេឌីង & អ៊ុនវេសម៉ិន ឯ.ក បានចាត់តំណាងឱ្យយកថវិកាចំនួន ៣០លានរៀលឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះវិហារដើម្បីគ្រប់គ្រងមណ្ឌលសុវត្ថិភាព និងផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ លោកស្រី កែកុល សោភា នាយិកាក្រុមហ៊ុននូរីត្រេឌីង & អ៊ុនវេសម៉ិន ឯ.ក បានចាត់តំណាងឱ្យយកថវិកាចំនួន ៣០លានរៀលឧបត្ថម្ភ ជូនរដ្ឋបាលខេត្តព្រះវិហារដើម្បីគ្រប់គ្រងមណ្ឌលសុវត្ថិភាព និងផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ៖ លោក គឹម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ថា ៖ រដ្ឋបាលខេត្តព្រះវិហារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី កែកុល សោភា នាយិកាក្រុមហ៊ុននូរីត្រេឌីង & អ៊ុនវេសម៉ិន ឯ.ក ដែលបានឧបត្ថម្ភថវិកាចំនួន ៣០.០០០.០០០៛(សាមសិបលានរៀលគត់) ជូនរដ្ឋបាលខេត្តព្រះវិហារ ដើម្បីគ្រប់គ្រងមណ្ឌលសុវត្ថិភាព និងផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

លោក គឹម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ សូមប្រសិទ្ធពរ បវរមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការគឺៈអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print