ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះផ្ទះវីឡានៅបុរីព្រែកឯងមួយកន្លែងយ៉ាងសន្ធោសន្ធៅ ផ្អើលពលរដ្ឋនិងរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍បាញ់ពន្លត់ នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នៅចំនុចវីឡាព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ផ្ទះវីឡាខាងលើ គឺមានមនុស្សស្នាក់នៅធម្មតា លុះមកដល់ចំណុចកើតហេតុ មិនដឹងថាមានអ្វីកើតឡើង ក៏ស្រាប់ តែមានផ្សែងនិងអណ្ដាតភ្លើងឆេះសន្ធោសន្ធៅ ចេញពីបន្ទប់វីឡាខាងលើសន្ធោសន្ធៅតែម្តងទៅ ។
បន្ទាប់ពីហេតុការណ៍កើតឡើងហើយ កម្លាំងអាជ្ញាធ្ងរនិងសមត្ថកិច្ចបានចេញចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងអន្តរាគមន៍បាញ់ពន្លត់ រហូតដល់ម៉ោង៥ព្រឹកថ្ងៃដដែលទើបធ្វើអោយភ្លើងរលត់ទៅវិញផងដែរ ។ ចំពោះអគ្គីភ័យនេះសមត្ថកិច្ច មិនទាន់បញ្ជាក់ ពីធំនៃការខូចខាត និងមូលហេតុអោយដឹងនៅឡើយនោះទេ ៕










