ឆេះ​ផ្ទះ​វីឡា​មួយកន្លែង​នៅ​​សង្កាត់ព្រែក​ឯង​ ផ្អើល​​កាលពីទៀបភ្លឺ​

ចែករំលែក៖

ភ្នំពេញ ៖ អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​វីឡា​នៅ​បុរី​ព្រែក​ឯង​មួយ​កន្លែង​យ៉ាងសន្ធោសន្ធៅ ផ្អើល​ពលរដ្ឋ​និង​រថយន្ត​ពន្លត់អគ្គីភ័យ​អន្តរាគមន៍​បាញ់​ពន្លត់ នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​២៣ ខែធ្នូ​ ឆ្នាំ​២០២៥ នៅចំនុច​វីឡា​ព្រែក​ឯង សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​ព័ត៌មាន​បានឱ្យដឹង​ថា មុន​ពេល​កើតហេតុ ផ្ទះ​វីឡា​ខាងលើ គឺ​មាន​មនុស្ស​ស្នាក់​នៅ​ធម្មតា លុះ​មក​ដល់​ចំណុច​កើតហេតុ មិនដឹង​ថា​មាន​អ្វី​កើតឡើង ក៏ស្រាប់ តែមាន​ផ្សែង​និង​អណ្ដាតភ្លើង​ឆេះ​សន្ធោសន្ធៅ ចេញពី​បន្ទប់​វីឡា​ខាងលើ​សន្ធោសន្ធៅ​តែ​ម្តង​ទៅ ។

...

បន្ទាប់​ពី​ហេតុការណ៍​កើតឡើង​ហើយ កម្លាំង​អាជ្ញា​ធ្ង​រ​និង​សមត្ថកិច្ច​បាន​ចេញ​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​អន្តរាគមន៍​បាញ់​ពន្លត់ រហូត​ដល់​ម៉ោង​៥​ព្រឹក​ថ្ងៃ​ដដែល​ទើប​ធ្វើ​អោយ​ភ្លើង​រលត់​ទៅ​វិញ​ផង​ដែរ ។ ចំពោះ​អគ្គី​ភ័យ​នេះ​សមត្ថកិច្ច មិន​ទាន់​បញ្ជាក់ ពី​ធំ​នៃ​ការ​ខូចខាត និង​មូលហេតុ​អោយ​ដឹង​នៅឡើយ​នោះ​ទេ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print