ត្រីប្រហុក នឹងចាប់ផ្ដើមត្រូវ នៅដំណាច់ខែធ្នូនេះ!

ចែករំលែក៖

ខេត្ត កណ្ដាល ៖ ប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ពុំ សុថា បានឱ្យដឹងថា នៅដំណាច់ខែធ្នូ ឆ្នាំ ២០២៥នេះ ត្រីប្រហុក នឹងចាប់ផ្ដើមត្រូវហើយ ខណៈត្រី ចាប់ ផ្ដើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល រាជ ធានី ភ្នំពេញ។

លោកប្រធានរដ្ឋបាលជលផលរូបនេះ បានបញ្ជាក់នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះថា៖” ត្រីទើបចាប់ផ្ដើមចុះតិចៗ ខណៈទិន្នផលត្រីនារដូវឆ្នាំថ្មីនេះ អាច នឹង ទទួលបានច្រើនជាងឆ្នាំមុន ដោយ សារ ការបង្ក្រាបបទល្មើស និងមានការចូលរួមពីមហាជន ក៏ដូច ជាការចូលរួមពីកងកម្លាំងប្រដាប់អាវុធ”។

បន្ថែមពីនេះ លោកប្រធាន ជលផល បានគូសបញ្ជាក់ថា៖ «មហាជនចូលរួមច្រើនមែនទែន ទាំងការលែងត្រីកម្រ ផ្ដល់ព័ត៌មាន បទ ល្មើស កន្លែងនេះ កន្លែងនោះ»។

...

គួររម្លឹកផងដែរថា យោងតាមរដ្ឋបាលជលផលនៅក្នុងឆ្នាំ ២០២៤ ផលនេសាទ និងវារីវប្បកម្មកម្ពុជា សម្រេចបានសរុបចំនួន ៩២៦ ៩៣៤តោន កើនឡើង ៦០ ៦៨៤តោន ស្មើនឹង៧ ភាគរយ បើ ធៀប ទៅនឹង ឆ្នាំ២០២៣។ ក្នុងនោះ ផលនេសាទទឹកសាបទទួលបាន ៤៦៧ ៣៤៤តោន ផល នេសាទ សមុទ្រទទួល បាន ១៣៩ ៣១០តោន និងផលវារីវប្បកម្ម ៣២០ ២៨០តោន៕ ដោយ ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print