ក្លឹបបាល់ទាត់របស់ប្រទេសវេលស៍បានប្រកាសកាលពីថ្ងៃអង្គារថា អ្នកជំនួញស្រ្តី និងជាបុគ្គលិកទូរទស្សន៍អាមេរិក Martha Stewart បានចូលរួមជាមួយក្លឹប Swansea City ក្នុងនាមជាសហម្ចាស់។
អ្នកជំនាញរបៀបរស់នៅ Stewart ដែលជាមហាសេដ្ឋីប្រឹងរកសុីដោយខ្លួនឯងដំបូងគេនៅសហរដ្ឋអាមេរិកបានចូលរួមជាភ្ញៀវសម្រាប់ការប្រកួតដែល Swansea បានឈ្នះ 2-1លើ Wrexhamនៅអង់គ្លេស Championship កាលពីថ្ងៃសុក្រមុន។
Stewart គឺជាតារាល្បីចុងក្រោយគេដែលក្លាយជាសហម្ចាស់មានភាគហ។ុនតិចនៃក្លឹបនេះ ដោយតារារ៉េបអាមេរិក Snoop Dogg បានមកដល់នៅខែកក្កដា។ ចំណែក Luka Modric ក៏ជាសហម្ចាស់ភាគហ៊ុនតិចផងដែរ ដែលបានចូលរួមនៅក្នុងខែមេសា។
Swansea ស្ថិតក្នុងចំណាត់ថ្នាក់ទី 19 ក្នុងការប្រកួតពានរង្វាន់អង់គ្លេស Championship ហើយត្រូវប៉ះក្រុមនាំមុខគេ Coventry ថ្ងៃសុក្រ៕
...










