មហាសេដ្ឋីស្រ្តី Stewart ចូលហ៊ុនជាមួយ Snoop Dogg ដើម្បីក្លាយជាសហម្ចាស់ក្លឹបSwansea

ចែករំលែក៖

ក្លឹបបាល់ទាត់របស់ប្រទេសវេលស៍បានប្រកាសកាលពីថ្ងៃអង្គារថា អ្នកជំនួញស្រ្តី និងជាបុគ្គលិកទូរទស្សន៍អាមេរិក Martha Stewart បានចូលរួមជាមួយក្លឹប Swansea City ក្នុងនាមជាសហម្ចាស់។

អ្នកជំនាញរបៀបរស់នៅ Stewart ដែលជាមហាសេដ្ឋីប្រឹងរកសុីដោយខ្លួនឯងដំបូងគេនៅសហរដ្ឋអាមេរិកបានចូលរួមជាភ្ញៀវសម្រាប់ការប្រកួតដែល Swansea បានឈ្នះ 2-1លើ Wrexhamនៅអង់គ្លេស Championship កាលពីថ្ងៃសុក្រមុន។

Stewart គឺជាតារាល្បីចុងក្រោយគេដែលក្លាយជាសហម្ចាស់មានភាគហ។ុនតិចនៃក្លឹបនេះ ដោយតារារ៉េបអាមេរិក Snoop Dogg បានមកដល់នៅខែកក្កដា។ ចំណែក Luka Modric ក៏ជាសហម្ចាស់ភាគហ៊ុនតិចផងដែរ ដែលបានចូលរួមនៅក្នុងខែមេសា។ 

Swansea ស្ថិតក្នុងចំណាត់ថ្នាក់ទី 19 ក្នុងការប្រកួតពានរង្វាន់អង់គ្លេស Championship ⁠ហើយត្រូវប៉ះក្រុមនាំមុខគេ Coventry ថ្ងៃសុក្រ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print