«រួមសុខ រួមទុក្ខ គឺជាស្មារតីខ្មែរ»​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះសួរសុខទុក្ខយោធិនកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ធំ

ចែករំលែក៖

ខេត្ត​កំពង់​ធំ​៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខយោធិនកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ធំ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។

សម្តេចប្រធាន បានយកចិត្តទុកដាក់ ផ្តល់ពេលវេលាដ៏មានតម្លៃ ចុះដល់ផ្ទាល់ ជួបយុទ្ធជនម្នាក់ម្តងៗ ផ្តល់ការលើកទឹកចិត្ត ផ្តល់ការកោតសរសើរចំពោះវីរៈភាព និងការលះបង់របស់វីរៈយុទ្ធជនចំពោះជាតិ។ 

សម្តេច បានផ្តល់ថវិកាដល់យុទ្ធជន រួមទាំងសមាជិកក្រុមគ្រួសារដែលមកកំដរ, ផ្តល់ឧបរណ៍វះកាត់ និងម៉ាស៊ីនឆ្លុះចាំបាច់មួយចំនួនដល់មន្ទីរពេទ្យ ផ្តល់ថវិកាលើកទឹកចិត្តជូនមន្ត្រីនិងបុគ្គលិកពេទ្យ រួមទាំងផ្តល់អំណោយកាកបាទក្រហមកម្ពុជាដល់រដ្ឋបាលខេត្តផងដែរ។ 

...

ប្រតិភូអមសម្តេចរួមមាន៖ ក្រុមការងារចុះមូលដ្ឋានដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត និងលោកជំទាវ ព្រមទាំងឯកឧត្តមក្រុមការងារ, លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។ «រួមសុខ រួមទុក្ខ គឺជាស្មារតីខ្មែរ»៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print