រដ្ឋបាលខេត្តព្រៃវែង ប្រគល់អំណោយជូនកងកម្លាំងជួរមុខ និងជនភៀសសឹក ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងមន្ត្រីរាជការ កងកម្លាំងទាំងបី នៃរដ្ឋបាលខេត្ត បាននាំយកអំណោយលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ ជាគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថ្នាំពេទ្យ-បរិក្ខាពេទ្យ ប្រគល់ជូនវីរៈកងទ័ព កងកម្លាំងនគរបាលជាតិ និងជនភៀសសឹក នៅទិសខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។ ក្នុងនោះរួមមាន៖

១. ទិសខេត្តបន្ទាយមានជ័យ

-សម្រាប់កងកម្លាំងនគរបាល ប្រចាំការខេត្តបន្ទាយមានជ័យ ទទួលបាន ៖ អង្ករ ២,៥តោន, មី ១២៥កេស, ទឹកបរិសុទ្ធ ២៥០កេស, អំបុក ១.២៥០គីឡូ(ស្មើនឹង ២.៥០០កញ្ចប់), ត្រីខកំប៉ុង ២៥កេសធំ, ប្រហុក ១២៥គីឡូក្រាម, ប្រហុកគ្រឿង ១២០កំប៉ុង, អាយកូម ២៥គ្រឿង, ប្រេងឆា ១២៥លីត្រ, សង្ក្រាន្តហ្គាសតូច ១២៥គ្រឿង, កំប៉ុងហ្គាស ៥០០កំប៉ុង, ខ្ទឹមស ៥០គីឡូក្រាម, កានទឹក ៥០កាន, អាវរងា ២,៥បេ(ស្មើនឹង២១២អាវ), ត្រីងៀត ២៥០គីឡូក្រាម, ដបទឹកកាម៉ែល ១៨ដប, បារី ១កេស, អង្រឹង ១៥អង្រឹង, អាវភ្លៀង ១៣អាវ និងថ្នាំពេទ្យមួយចំនួន។

-សម្រាប់ភៀសសឹក ចំនួន ១.០០០គ្រួសារ ទទួលបាន ៖ អង្ករ ១០គីឡូក្រាម(មួយគ្រួសារ ១០គីឡូ), មីខ្លាឃ្មុំ ៤០០កេស(មួយគ្រួសារ ២០កញ្ចប់), ទឹកបរិសុទ្ធ ១.០០០កេស(មួយគ្រួសារ ១កេស), ឃីត(មុង ភួយ ខ្នើយ កន្ទេល) ១.០០០កញ្ចប់(មួយគ្រួសារ ១កញ្ចប់), ភេសជ្ជៈ ៥០០កេស(មួយគ្រួសារ ១/២កេស), ខោទឹកនោម ២៦កេស, អាវនិងខោ(កូនតូច) ៩កេស, តង់ ២០០តង់, ធុងចម្រោះទឹកស្អាត ៧២ធុង, អាវរងា ១០បេ(ស្មើនឹង៨៥០អាវ), ធូបមូស ( កង) ៣០០កង, ធូបមូស(ដើម) ៤០០ដើម, ថ្នាំបាញ់មូស ៤០០ដប, សាប៊ូដុំលាងដៃ ១២កេស, នំកញ្ចប់ចម្រុះមុខ ១៧៩កេស។

២. ទិសខេត្តបាត់ដំបង 

-សម្រាប់វីរកងកម្លាំងជួរមុខ នៅភូមិភាគ៥ ទទួលបាន ៖ ថវិកា ១០លានរៀល, អង្ករ ៥តោន, មី ២៥០កេស, ទឹកបរិសុទ្ធ ៥០០កេស, អំបុក ២.៥០០គីឡូក្រាម(ស្មើនឹង ៥.០០០កញ្ចប់), ត្រីខកំប៉ុង ៥០កេសធំ, ប្រហុក ២៥០គីឡូក្រាម, ប្រហុកគ្រឿង ២០០កំប៉ុង, អាយកូម ៥០គ្រឿង, ប្រេងឆា ២៥០លីត្រ, សង្ក្រាន្តហ្គាសតូច ២៥០គ្រឿង, កំប៉ុងហ្គាស ១.០០០កំប៉ុង, ខ្ទឹមស ១០០គីឡូក្រាម, កានទឹក ១០០កាន, អាវរងា ៥បេ(ស្មើនឹង៤២៥អាវ), ត្រីងៀត ៥០០គីឡូក្រាម, ដបទឹកកាម៉ែល ៣៥ដប, បារី ៤កេស, អង្រឹង ៣០អង្រឹង, អាវភ្លៀង ២៥អាវ និងថ្នាំពេទ្យមួយចំនួន។

-សម្រាប់កងកម្លាំងនគរបាល ប្រចាំការខេត្តបាត់ដំបង ទទួលបាន ៖ អង្ករ ២,៥តោន, មី ១២៥កេស, ទឹកសុទ្ធ ២៥០កេស, អំបុក ១.២៥០គីឡូក្រាម(ស្មើនឹង ២.៥០០កញ្ចប់), ត្រីខកំប៉ុង ២៥កេសធំ, ប្រហុក ១២៥គីឡូក្រាម, ប្រហុកគ្រឿង ១២០កំប៉ុង, អាយកូម ២៥គ្រឿង, ប្រេងឆា ១២៥លីត្រ, សង្ក្រាន្តហ្គាសតូច ១២៥គ្រឿង, កំប៉ុងហ្គាស ៥០០កំប៉ុង, ខ្ទឹមស ៥០គីឡូក្រាម, កានទឹក ៥០កាន, អាវរងា ២,៥បេ(ស្មើនឹង២១២អាវ), ត្រីងៀត ២៥០គីឡូក្រាម, ដបទឹកកាម៉ែល ១៧ដប, បារី ១កេស, អង្រឹង ១៥អង្រឹង, អាវភ្លៀង ១២អាវ និងថ្នាំពេទ្យមួយចំនួន។

-សម្រាប់ជនភៀសសឹក ចំនួន ១.០០០គ្រួសារ ទទួលបាន ៖ អង្ករ ១០គីឡូក្រាម(មួយគ្រួសារ ១០គីឡូក្រាម), មី ៤០០កេស(មួយគ្រួសារ ២០កញ្ចប់), ទឹកបរិសុទ្ធ ១.០០០កេស(មួយគ្រួសារ ១កេស) ,ឃីត(មុង ភួយ ខ្នើយ កន្ទេល) ១.០០០កញ្ចប់(មួយគ្រួសារ ១កញ្ចប់), ភេសជ្ជៈ ៥០០កេស(មួយគ្រួសារ ១/២កេស) និងអាវរងា ១០បេ(ស្មើនឹង ៨៥០អាវ)៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print