ខេត្តព្រះសីហនុ៖ ទីតាំងហាងលក់ទំនិញល្បីឈ្មោះមានយីហោ 7-Eleven ដែលបើកអាជីវកម្មក្នុងខេត្តព្រះសីហនុ ទាំង៧ទីតាំង ត្រូវបានម្ចាស់អាជីវកម្ម ទម្លាក់ផ្លាកចេញអស់ហើយ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ។
រួមាមាន ទី 1-ហាង 7-Eleven អូរសំអាត
2-ហាង 7-Eleve ផ្សារលើ
3-ហាង 7-Eleven កំពង់ផែ
4-ហាង 7-Eleven ទំនប់រលក
5-ហាង 7-Eleven អូរ៣
6-ហាង 7-Eleven អូរត្រេះ
7-ហាង 7-Eleven វាលរេញ ។
បើតាមម្ចាស់អាជីវកម្ម ដែលជាប្រតិបត្តិករទីតាំងទាំង នេះលើកឡើងថា ការដែលមិនទាន់បានបញ្ឈប់ភ្លាមៗគម្រោងនេះកន្លងមក ដោយសារតែពាក់ពន្ធ័នឹងកិច្ច សន្យានិងកុងត្រាផ្សេងៗ ប៉ុន្តែពេលនេះ លែងរង់ចាំទៀតហើយ គឺបញ្ឈប់កិច្ចសន្យា និងកុងត្រាពាក់ពន្ធ័ទាំងអស់ ទោះត្រូវខាតបង់ប្រាក់ច្រើនក៍ដោយ ជាមួយការបញ្ជាក់ថា មិនត្រូវការប្រាក់ចំណូលបង្កប់ដោយឈាម និងទឹកភ្នែកប្រជាជនកម្ពុជាទេ ៕
...










